មន្ត្រីរដ្ឋបាលខេត្តបន្ទយ មានជ័យបានអះអាងថាការិ យាល័យច្រកចេញចូលតែមួយ ទី៤ ក្នុងខេត្តនេះនឹងផ្តល់សេវា រដ្ឋបាលល្អរហ័សនិងតម្លាភាព ថែមទៀតដល់ពលរដ្ឋនិង សាធារណៈជនទាំងឡាយ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងដូច្នេះ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋ នៅស្រុកព្រះនេតព្រះជាស្រុក ជាលើកទី៤ ។ បន្ទាប់ពីក្រុង ប៉ោយប៉ែត ក្រុងសិរីសោភ័ណ និងស្រុកមង្គលបុរីក្នុងចំណោម ស្រុកក្រុង៩នៃខេត្តបន្ទាយ មានជ័យ ។
លោក ឃូ ពៅ អភិបាល ស្រុកព្រះនេតព្រះនិយាយថាសំណង់អគារស្តង់ដារហើយ តាមរចនាបថខ្មែរទំហំ១០ ម៉ែត្រគុណ២០ម៉ែត្រការិយា ល័យច្រកចេញតែមួយនិង ការិយាល័យប្រជាពលរដ្ឋ ស្រុកនេះហើយរួចរាល់នៅខែ ធ្នូឆ្នាំ២០១៩ហើយបំពាក់ សម្ភារៈបរិធានសមស្រប ។
បែងចែកជាបន្ទប់សម្រាប់ មន្ត្រីធ្វើការរួមមានបន្ទប់ការិ យាល័យប្រជាពលរដ្ឋបន្ទប់ បម្រើការងារក្នុងការិយាល័យ ច្រកចេញចូលតែមួយបន្ទប់ជា ឃ្លាំងតម្កល់ឯកសារបន្ទប់ទឹក កន្លែងផ្តល់សរវារបស់មន្ត្រីជួរ មុខនិងមន្ត្រីជួរក្រោយកន្លែង រង់ចាំសេវានិងជម្រេលសម្រាប់ សម្រាប់ជនពិការមករកសេវា ផងដែរ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថារដ្ឋបាលខេត្ត និងស្រុកសូមគាំទ្រប្រកប ដោយសោមស្សរីករាយដែល បានទទួលនូវសមិទ្ធិផលថ្មីមួយ នេះ គឺអគារការិយារិយាល័យ ច្រកចេញចូលតែមួយសម្រាប់ លើកកម្ពស់ការផ្តល់សរវារដ្ឋ បាលជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាពគ្មានអំពើពុករលួយ និងរហ័សទាន់ចិត្ត ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ចាប់ពីពេលនេះ តទៅបងប្អូនប្រជាពលរដ្ឋនិង អ្នកត្រូវការរដ្ឋបាលទាំងឡាយ នៅក្នុងដែនរដ្ឋបាលស្រុកព្រះ នេតព្រះអាចមកកាន់នេះ យ៉ាងងាយស្រួល ។
ទន្ទឹមនឹង នេះមន្ត្រីក៏ត្រូវខិតខំបម្រើសេវា ជូនពលរដ្ឋប្រកបដោយការ អត់ធ្មត់ទន់ភ្លន់រួសរាយរសក់ ទាក់សកម្មរហ័សនិងប្រកប ដោយស្មារតីទទួលខុសត្រូវ ៕