ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ជនបទ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩ នេះបាន អញ្ជើញជាអធិបតីនៅក្នុងពិធី ប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀងដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលា ខេត្តស្វាយរៀង ។
ពិធីនេះក៏មានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជ ការបណ្តាមន្ទីរអង្គភាពនានា ជុំវិញខេត្តជាច្រើនរូបនាក់ ទៀត ។ បន្ទាប់ពីទទួលសេចក្តី ប្រកាសនិងត្រាអង្គភាពពី គណៈអធិបតីរួចមក លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តស្វាយរៀងដែល ទើបប្រកាសចូលកាន់មុខតំណែងថ្មីបានប្តេជ្ញាចិត្តនឹងខិត ខំដោះស្រាយឱ្យបាននូវរាល់ បញ្ហាប្រឈមនានា ដូចជា បញ្ហាផ្លូវជនបទបញ្ហាទឹកស្អាត និងបញ្ហាអនាម័យដើម្បីឈាន ឆ្ពោះទៅរកការអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក នៅ ទូទាំងខេត្តស្វាយរៀងនិង សំដៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតំបន់ ជនបទ ។
ឯកឧត្តម ម៉ែន វិបុល អភិ បាលខេត្តស្វាយរៀងបាន សម្តែងការគាំទ្រចំពោះការ សម្រេចចិត្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានតែង តាំង លោក សំ នីតូ ជា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀងដើម្បីបន្តដឹក នាំអង្គភាពបំពេញភារកិច្ច បម្រើជាតិ និងប្រជាជន ក្នុង ការចូលរួមជំរុញការអភិវឌ្ឍ ខេត្តស្វាយរៀងអោយរីកចំរើន បន្តទៀត ។
ឯកឧត្តម អភិបាលខេត្ត មានសង្ឃឹមយ៉ាងមុតមាំថា លោកប្រធានមន្ទីរដែលចូល កាន់តំណែងថ្មីនឹងខិតខំយក អស់កម្លាំងកាយចិត្តក្នុងការ បំពេញភារកិច្ចប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់និង ធ្វើអោយមានសុខដុមនីយកម្ម ក្នុងអង្គភាពត្រូវយកចិត្តទុក ដាក់បង្ករអោយបាននូវសាមគ្គី ភាពផ្ទៃក្នុង ឯកភាពផ្ទៃក្នុង ដោយត្រូវយកចិត្តទុកដាក់ គោលការប្រជាធិបតេយ្យធ្វើ ជាត្រីវិស័យក្នុងការដឹកនាំ គឺ គោលការណ៍សមូហភាពដឹក នាំនិងមានការទទួលទទួល ខុសត្រូវខ្ពស់ ជាពិសេសត្រូវ ចូលរួមជាមួយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក សង្កាត់ ឃុំបន្តបំពេញភារកិច្ចបម្រើ ជាតិ និងប្រជាជនទៅតាម បេសកកម្មដ៏ល្អរបស់ក្រសួង អភិវឌ្ឍន៍ជនបទឱ្យទទួលបាន ជោគជ័យថ្មីៗ និងចូលរួមជំរុញ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច របស់ប្រជាពលរដ្ឋនៅទីជនបទ ទូទាំងខេត្តស្វាយរៀងឱ្យមាន ការចម្រើនជាបន្តបន្ទាប់ទៀត។
ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ជនបទបានមានប្រសាសន៍ថា ការប្រកាសតែងតាំងលោក សំ នីតូ ជាប្រធានមន្ទីរអភិវឌ្ឍ ជនបទខេត្តស្វាយរៀងជំនួស លោក ហុក បូទី ដែលត្រូវចូល និវត្តនៅពេលនេះ ដើម្បីដឹកនាំ អង្គភាព និងអភិវឌ្ឍន៍វិស័យ អភិវឌ្ឍន៍ជនបទនៅតាមមូល ដ្ឋាននៅទូទាំងខេត្តស្វាយរៀង ប្រកបដោយប្រសិទ្ធភាពនិង មានភាពរីកចម្រើនជាបន្ត ទៀត ។ ដូច្នេះប្រធានមន្ទីរថ្មី ត្រូវខិតខំធ្វើយ៉ាងណាបង្កើន ប្រសិទ្ធភាពការងារនិងពង្រឹង ជំហរសតិអារម្មណ៍មន្ត្រីរាជការក្រោមឱវាទ ឱ្យមានការ ជឿជាក់លើការដឹកនាំរបស់ រាជរដ្ឋាភិបាលនិងសាមគ្គី ភាពផ្ទៃក្នុងអង្គភាពការងារ ជាសំខាន់ ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ត ថាដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋបច្ចុប្បន្ននេះ រាជរដ្ឋភិបាលកម្ពុជាបាននឹង កំពុងយកចិត្តទុកដាក់ធ្វើការ អភិវឌ្ឍន៍នូវតាមតំបន់ជនបទ រួមទាំង ផ្លូវថ្នល់ ប្រព័ន្ធធារា សាស្ត្រ ប្រព័ន្ធអគ្គីសនី និងផ្តល់ទឹកស្អាត់ប្រើប្រាស់ជា ដើម ។
ការផ្តល់ទឹកស្អាតសម្រាប់ ប្រជាពលរដ្ឋនៅតាមតំបន់ជន បទប្រើប្រាស់នោះមិនសំដៅ ទៅលើតែទឹកម៉ាស៊ីននោះទេ គឺទឹកអណ្តូង ស្រះ ដែលមាន ការរៀបចំអោយបានត្រឹមត្រូវ ក៏ជាទឹកស្អាតដែលអាចឱ្យ ប្រជាពលរដ្ឋប្រើប្រាស់ប្រកប ដោយសុវត្ថិភាពនិងគុណភាព ដែលនេះគឺភារៈកិច្ចនិងតួនាទី ដឹកនាំរបស់មន្ទីរអភិវឌ្ឍន៍ជន បទដែលត្រូវមានតួនាទីសំខាន់ ក្នុងការដោះស្រាយជូនប្រជា ពលរដ្ឋនៅតាមមូលដ្ឋាននិង ដឹកនាំអភិវឌ្ឍន៍ឱ្យសមស្រប តាមគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល កម្ពុជា និងការអភិវឌ្ឍន៍ខេត្ត- ក្រុងរបស់យើងឱ្យមានការរីក ចម្រើនជាលំដាប់ ៕