រដ្ឋបាលខេត្តកំពតបាន រៀបចំពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត កំពតដោយពិធីនេះស្ថិតក្រោម អធិបតីភាព ឯកឧត្តម ឆាន់ សាផានរដ្ឋលេខាធិការប្រចាំ ការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សខេត្តកំពត ព្រមទាំងមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការកង កម្លាំងប្រដាប់អាវុធផងដែរ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នេះ ។
យោងប្រកាសលេខ ១៧៨.ដនស.ប្រក ចុះថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ នឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មានខ្លឹមសារថា ត្រូវបានតែង តាំង លោក ដាញ់ សារី ជា ប្រធានមន្ទីររៀបចំដែនដីនគរូ បនីយកម្មសំណង់និងសុរិយោ ដីខេត្តកំពត ជំនួសលោក យិន វុឌ្ឍ ដែលត្រូវបានផ្ទេរភារកិច្ច ទៅបម្រើការនៅទីស្តីការ ស្រួងរៀបចំដែនដីនគរូបនីយ កម្ម និងសំណង់ ។
មានមតិផ្តាំផ្ញើក្នុងឱកាស នេះ ឯកឧត្តម ជាវ តាយ អភិ បាលនៃគណៈអភិបាលខេត្ត កំពតបាន មានប្រសាសន៍ថា ប្រធានមន្ទីរទើបទទួលតំណែង ថ្មីត្រូវបន្តធ្វើកិច្ចការដែលនៅ សេសសល់ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានល្អ ពិសេសការ ផ្តល់ប័ណ្ណកម្មសិទ្ធិជាលក្ខណៈ ប្រព័ន្ធជូនប្រជាពលរដ្ឋស្រប តាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលលើកិច្ចការងារ ដីធ្លីឱ្យមានប្រសិទ្ធភាព ។
ពាក្យក្រើនរំលឹកស្រដៀង គ្នានោះដែរ ឯកឧត្តម ឆាន់ សាផានរដ្ឋលេខាធិការប្រចាំ ការនៃក្រសួងរៀបចំដែនដីនគ រូបនីយកម្មនិងសំណង់បាន មានប្រសាសន៍ថាមន្ត្រីជំនាញ ស្ថិតក្នុងក្របខណ្ឌរដ្ឋត្រូវប្រើ ប្រាស់ពេលវេលាឱ្យបានសមរម្យស្របតាមច្បាប់ដែលបាន កំណត់ ។
មានន័យថាក្នុងនាមខ្លួន ជាអ្នកធ្វើការងារនិងទទួល ប្រាក់បៀវត្សរ៍របស់រដ្ឋ បែរជា ទៅបម្រើការឱ្យក្រុមហ៊ុន ដោយទុកកិច្ចការទាំងឡាយ ឱ្យនៅរាំងស្ទះរហូតបង្កការ លំបាកដល់ប្រជាពលរដ្ឋដែល ត្រូវពឹងពាក់នោះឡើយ ៕