អាគារទីស្នាក់ការគណ បក្សប្រជាជនកម្ពុជាឃុំថ្មីបាន បើកសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនាព្រឹកថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០១៩នេះ ក្រោម វត្តមានឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការ ងារថ្នាក់ជាតិចុះជួយខេត្តព្រះ វិហារ, ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិកាគណ បក្សប្រជាជនកម្ពុជាខេត្តព្រះ វិហារ និងជាអភិបាលខេត្ត ព្រះវិហារ និងលោកសំ លាង ទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងប្រជាពលរដ្ឋជាច្រើន រយនាក់ផលងដែរ ។
អាគារទីស្នាក់ការគណ បក្សប្រជាជនកម្ពុជាឃុំថ្មី ដែលបានបើកសម្ពោធដាក់ឱ្យ ប្រើប្រាស់នេះមានផ្ទៃដីទំហំ ១៤,៣ម៉ែត្រ គុណនឹង ៧៦ ម៉ែត្រ និងមានតួអាគារទំហំ ៥៥ម៉ែត្រ គុណ និង៩ម៉ែត្រ ។
ទីស្នាក់ការនេះបាន ចំណាយថវិកាអស់ទាំងធ្វើ ក្លោងទ្វារបងផងសរុបចំនួន ជាង៣៣០០០ដុល្លារដោយ ចាប់ផ្តើមស្ថាបនា កាលពីថ្ងៃ ទី២៥ មិថុនា ២០១៩និងបាន បញ្ចប់នៅថ្ងៃទី ២៥ ខែកញ្ញា ២០១៩ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ លើកឡើងថា ការកសាង ទីស្នាក់ការគណបក្សប្រជាជន កម្ពុជាឃុំថ្មីនេះ គឺយើងមិន អាចយកថវិកាជាតិមកធ្វើ ការស្ថាបនានោះទេ ។ ថវិកា ដែលកសាងនេះ គឺបានមកពី ក្រុមការងារសមាជិកសមាជិការបស់គណបក្សប្រជាជន កម្ពុជាចូលរួមជួយជ្រោមជ្រែង ទើបសមិទ្ធផលនេះបានលេចជារូបរាងឡើង ។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រីក៏បានជម្រុញឱ្យ ក្រុមការងារបក្សចុះពង្រឹងឱ្យ ដឹងមូលដ្ឋានធ្វើគោលនយោបាយសតិអារម្មណ៍បង្កើតជា អង្គការចាត់តាំងនិងការធានា ហិរញវត្ថុជួយបក្សដើម្បីអនុវត្ត ការងារអោយបានល្អជាមួយ ប្រជាពលរដ្ឋ ។
ឯកឧត្តម ប្រាក់ សុវណ្ណ ក៏ បានមានប្រសាសន៍លើកឡើង ដែរថា រាល់ការអភិវឌ្ឍ រាល់ ការស្ថាបនាសមិទ្ធផលនានាគឺ ផ្តើមចេញសន្តិភាពស្ថេរភាព នយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះយើងត្រូវរួម គ្នារក្សាឱ្យបាននូវសុខសន្តិភាព នេះ ៕