ទាន់ហេតុការណ៍
0

សន្តិសុខ បែក​គំនិត លួច​ម៉ូតូ និង​ទូរស័ព្ទដៃ ពី​កន្លែងធ្វើការ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

សន្តិសុខ បែក​គំនិត លួច​ម៉ូតូ និង​ទូរស័ព្ទដៃ ពី​កន្លែងធ្វើការ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

បន្ទាប់ពី​ទទួលបាន​បណ្តឹង​តាមរយៈ​លេខ​ទូរ​សព្ទ​១២៩១ របស់​មណ្ឌល​បញ្ជា​ប្រតិបត្តិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រាយការណ៍​ថា មាន​ករណី​បុរស​ជា​សន្តិសុខ​ម្នាក់ បានធ្វើ​សកម្មភាព លួច ម៉ូតូ​០១​គ្រឿង និង​លួច​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង ដែល​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ម៉ោង​២២​និង​៣០ ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២២ នៅ​ចំណុច អគារ​ខុន​ដូរ​លេខ​៣៥ ផ្លូវ​៤៥៦​កែង​១២៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន នោះ​រួចមក​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានដាក់​បញ្ជា​ដោយ​ផ្ទាល់ ដល់​ក្រុមការងារ ដែលមាន កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ រស់ ផល្លី​ដាលីន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជា​សន្តិសុខ ធ្វើការ និង​ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ កាលពី​វេលា​ម៉ោង​០៧​និង​២០​នាទី ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​៥២៨ កែង​២៨៣ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក​។

​ដោយ​ចាប់​យក​វត្ថុតាង ម៉ូតូ​០១​គ្រឿង​ម៉ាក Honda Today ពណ៌​ផ្កាឈូក ស្លាក​លេខ​កំពង់ធំ 1M-0014 និង​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង ដោយ​ក្នុង​នោះ​មាន ទូរស័ព្ទ​ម៉ាក Realme ពណ៌​ខៀវ​ចំនួន​០២​គ្រឿង និង ម៉ាក iPhone 11pro ពណ៌​ស្លែ ០១​គ្រឿង ប្រគល់​ជូន​ជនរងគ្រោះ​វិញ​ផង​ដែរ​។​

​ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ឲ្យដឹងថា ខ្លួន​ពិតជា​បានធ្វើ សកម្មភាព​លួច​ម៉ូតូ​០១​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង ពី​កន្លែង​ខ្លួន​ធ្វើការ ពិតប្រាកដ​មែន​។​

​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com