ទាន់ហេតុការណ៍
0

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តាំផ្ញើ​ដល់​ឪពុក​ម្តាយ​ទូទៅ ត្រូវ​មើល​ថែ​និង​គ្រប់គ្រង​កុមារ​ឲ្យបាន​ដិតដល់​

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តាំផ្ញើ​ដល់​ឪពុក​ម្តាយ​ទូទៅ ត្រូវ​មើល​ថែ​និង​គ្រប់គ្រង​កុមារ​ឲ្យបាន​ដិតដល់​

នៅវេលា​ម៉ោង​០៨​និង​៤៥​នាទី ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២២ មាន​ប្រជាពលរដ្ឋ​ផ្តល់​ព័ត៌មាន​តាមរយៈ​លេខ​ទូរ​សព្ទ​១២៩១ របស់​មណ្ឌល​បញ្ជា​ប្រតិបត្តិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​បាន​រាយការណ៍​ថា បាន​ប្រទះឃើញ​កុមារ​វង្វេង​ឪពុកម្តាយ ម្នាក់ នៅ​ចំណុច​ផ្លូវ​៣៧១ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានដាក់​បញ្ជា​ដោយ​ផ្ទាល់ ដល់​ក្រុមការងារ ឲ្យ​ចុះ​ទៅ​ដល់​កន្លែងកើតហេតុ ហើយ​បាន​ទទួលយក​កុមារា​ម្នាក់​នោះ មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ដើម្បី​ធ្វើ​ការស្រាវជ្រាវ​ស្វែងរក​ឪពុកម្ដាយ និង​បាន​ជូនដំណឹង​ទៅ​កាន់​វិទ្យុ ABC ផងដែរ ដើម្បីឲ្យ​ជួយ​ប្រកាសរ​កឪពុក​ម្ដាយ អាណាព្យាបាល មក​ទទួលយក​កុមារ​ត្រឡប់ទៅផ្ទះ​វិញ​។​

​ក្រោយពី​បាន​ធ្វើ​ការស្រាវជ្រាវ និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ក៏ដូចជា​វិទ្យុ​ABC​ផង​នោះ នៅ​ទីបំផុត កុមារា ដែល​វង្វេង​ឪពុក​ម្តាយ​ម្នាក់នេះ ត្រូវបាន​ម្ដាយ​ឈ្មោះ ចិន ច​ន្ធី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មក​ទទួលយក​ត្រឡប់ទៅផ្ទះ​វិញ ដោយ​សុវត្ថិភាព​។ កុមារា មានឈ្មោះ​ថា ខេ​ត សុ​ខេ​ម អាយុ​0៥​ឆ្នាំ ។​

​ចំពោះ​ករណី​កុមារ​វង្វេងផ្លូវ​បាត់​ឪពុក​ម្តាយ​នេះ បាន​ធ្វើឲ្យ​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញ​នូវ​អារម្មណ៍ ក្តុកក្តួល អាណិត ស្រណោះ ជា​ពន់ពេក និង​សូម​អំពាវនាវ​ដល់​ឪពុក​ម្តាយ​ទូទៅ ត្រូវ​មើល​ថែ​និង​គ្រប់គ្រង កុមារ ឲ្យបាន​ដិតដល់ ជៀសវាង​មាន​រឿង​អកុសល​កើតឡើង​លើ​កុមារ ដោយសារតែ​ការធ្វេសប្រហែស​របស់​យើង ដែល​អាច​នឹង​ក្លាយជា​រឿង​វិប្បដិសារី​អស់​មួយ​ជីវិត​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com