ទាន់ហេតុការណ៍
0

ជំនាញ​ម្យ៉ាង​ម្នាក់​ទេ តែ​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់បញ្ជូន​ចូល​គុក​ដូចគ្នា​!

ជំនាញ​ម្យ៉ាង​ម្នាក់​ទេ តែ​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់បញ្ជូន​ចូល​គុក​ដូចគ្នា​!

នា​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​០២​នាក់​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ដោយ​ម្នាក់​ជំនាញ​ខាង​ឆបោក និង​ម្នាក់​ទៀត​ជំនាញ​ខាង​ឆក់​។

១.​ជនសង្ស័យ​ឈ្មោះ សុខ ហេង ហៅ វង្ស នី​ហា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត​ខេត្តកំពត ទីលំនៅ​បច្ចុប្បន្ន បន្ទប់​ជួល ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពន់​២ ខណ្ឌមានជ័យ ត្រូវ​កម្លាំង អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​មានជ័យ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ឆបោក ដោយ​បាន​ប្រើល្បិច ទូរស័ព្ទ​ទៅ​បញ្ជា​ទិញ​ទូរទស្សន៍​0១​គ្រឿង ម៉ាក អិល​ជី ទំហំ​៤៣​អ៊ិញ តម្លៃ ៣៤៥​ដុល្លារ ហើយ​ខ្លួន​បាន​ឲ្យ​អ្នកលក់ដឹ​កយកមក​ឲ្យនៅ​ចំណុច ផ្សារ​ស្ទឹងមានជ័យ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ពេល​អ្នក​លក់​ដឹក​ទូរទស្សន៍​មកដល់​ចំណុច​ខាងលើ​ហើយ ខ្លួន​ក៏​ឲ្យ​បក្ខពួក​ឈ្មោះ និត ហៅ ពើក យក​ទូរទស្សន៍​ដាក់​លើ​ម៉ូតូ​កង់​បី រួច​ក៏​ជិះ​ចេញ​ទៅ ហើយ​ខ្លួន​ក៏​ឲ្យ​អ្នក​ដឹក​ទូរទស្សន៍ ឡើង​ទៅ​យក​លុយ​នៅ​លើ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ជាន់​ទី​បី លុះ​ពេល​ឡើង​ដល់​ជាន់​ទី​មួយ ខ្លួន​បាន​ដោះអាវ​ក្រៅ​ចេញ បម្រុង​រត់​គេចខ្លួន តែ​ត្រូវ​អ្នកលក់​ទូរទស្សន៍​ដឹង​មុន ក៏​ស្រែក​ឆោឡោ​ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​អាវុធហត្ថ ឃាត់​រូប​ខ្លួន​តែម្តង​។ ចំណែក​បក្ខពួក​ជនសង្ស័យ​ដែល​បាន​រត់គេចខ្លួន កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​។​

២.​ជនសង្ស័យ​ឈ្មោះ ង៉ែត ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត រាជធានី​ភ្នំពេញ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ឆក់​កាបូប និង​បាន​ចាប់​យក​វត្ថុតាង កាបូបដៃ​ចំនួន​០១ ក្នុងនោះ​មាន​សម្ភារៈ និង​ថវិកា មួយចំនួន​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​ផង​ដែរ​។ ជនសង្ស័យ បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ នៅ​ចំណុច​បុរី​ពិភពថ្មី ផ្លូវវេង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្រោយ​ពី​ឆក់​បាន​សម្រេច​បាន​ជិះ​គេចខ្លួន​ទៅ​បន្ទប់​ជួល​វិញ លុះ​ក្រោយមក ខណៈ​ដែល​ជនសង្ស័យ​កំពុង​អង្គុយ​មុខ​បន្ទប់​ជួល ក៏​ស្រាប់តែ​មាន​សមត្ថកិច្ច​អាវុធហត្ថ​ធ្វើការ​ស្រាវជ្រាវ​ចុះទៅ​ឃាត់ខ្លួន​ដល់​ផ្ទះ​តែ​ម្តង​។ ជនសង្ស័យ​បាន​សារភាព​បន្ថែមថា កន្លងមក​ខ្លួន​ក៏​ជា​មុខសញ្ញា​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​ចំនួន​០២​លើក គឺ​នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៣ និង ទល់មុខ​ក្លោងទ្វា​វត្ត​គោក​បញ្ជាន់ ផ្លូវ​វេ​ស្រេង ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផងដែរ​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com