ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបាន អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសចូលកាន់មុខតំណែង លោក ប៉ុល សារិទ្ធ និងលោក ប៊ូ សំអូន ជាអភិបាលរង នៃ គណៈអភិបាលស្រុកស្វាយជ្រំ និងប្រកាសប្រគល់ភារកិច្ច លោក សុខ សារ៉ូត ជានាយក រដ្ឋបាលសាលាស្រុកនាព្រឹកថ្ងៃ ទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ។
អញ្ជើញចូលរួមក្នុងពិធី នេះមានលោកនាយករដ្ឋបាល សាលាខេត្ត លោកស្នងការ រងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធ ហត្ថខេត្ត លោកមេបញ្ជាការ រងតំបន់ប្រតិបត្តិការសឹករង ស្វាយរៀង លោកប្រធាន មន្ទីរ-អង្គភាព លោកនាយក ទីចាត់ការគ្រប់គ្រងធនធាន មនុស្សសាលាខេត្ត លោក- លោកស្រីជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រី រាជការសាលាស្រុកនិងការិ យាល័យនានាជុំវិញស្រុក មេឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍ នគរបាលរដ្ឋបាល ទាំង១៦ឃុំ តំណាងអង្គការ សង្គមស៊ីវិល វិស័យឯកជននិងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងនូវ ការកោតសរសើរ និងវាយ តម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សា ស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុក នាពេលកន្លងមក បានខិតខំ ប្រឹងប្រែងយកអស់កម្លាំង កាយចិត្តបំពេញតួនាទីភារ កិច្ចប្រកបដោយការសាមគ្គី ភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ធ្វើ ឱ្យស្រុករបស់ខ្លួន សម្រេចបាន នូវលទ្ធផលល្អប្រសើរជាបន្ត បន្ទាប់រួមមានការអភិវឌ្ឍ ការផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ និងការថែរក្សា បាននូវសន្តិសុខ សុវត្ថិភាពនិង សណ្តាប់ធ្នាប់សាធារណៈរួម ចំណែកយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនិង កាត់បន្ថយភាពក្រីក្រ ។
ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើនូវកិច្ចការសំខាន់ៗ មួយចំនួនដូចជាៈ -បន្តពង្រឹង ការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អ។
-ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងពង្រឹង របៀបរបបធ្វើការងារត្រូវ ចៀសវាងឱ្យបាននូវទំនាស់ ផលប្រយោជន៍និងទំនាស់ ដែលកើតចេញពីការប្រើ អំណាចមិនត្រឹមត្រូវ។
-គណៈអភិបាលស្រុកត្រូវ រៀបចំធ្វើការបែងចែកតួនាទី ភារកិច្ចនិងការទទួលខុសត្រូវ ក្នុងជួរគណៈអភិបាលស្រុកឱ្យ បានច្បាស់លាស់។
-ពង្រឹងការគ្រប់គ្រងនិង អភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជ ការរបស់ស្រុក។
-បង្កើនការសហការក្នុង ការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈការ បង្ការទប់ស្កាត់និងបង្ក្រាបបទ ល្មើសនានា ជាពិសេសបទ ល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសងជាដើម។
-ត្រូវយកចិត្តទុកដាក់ក្នុង ការគ្រប់គ្រងដីរដ្ឋនិងទប់ស្កាត់ ចំពោះការរំលោភយកដីចំណី ផ្លូវសាធារណៈជាដើម។
-បង្កើនការសហការ រៀបចំសណ្តាប់ធ្នាប់របៀប រៀបរយ បរិស្ថានអនាម័យឱ្យ បានល្អនៅក្នុងស្រុកជាពិសេស នៅតាមទីប្រជុំជនស្រុកនិង នៅតាមដងផ្លូវសាធារណៈ នានា។
-ខិតខំរួមសហការ សាមគ្គីភាពអភិវឌ្ឍន៍ស្រុកឱ្យ កាន់តែមានការរីកចម្រើន បន្ថែមទៀត។
-ត្រូវចុះដោះស្រាយ បញ្ហានានាឆ្លើយតបនឹង សេចក្តីត្រូវការពិតប្រាកដនិង ជាក់ស្តែងរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាព ជាងមុន និងទទួលបានផល ច្រើនជាងមុន ៕