ទាន់ហេតុការណ៍
0

សម្តេច​ក្រឡាហោម ស ខេង អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ត្រូវ​ប្រើប្រាស់​ថវិកា​ឆ្នាំ​២០២០ ឱ្យមាន​ប្រសិទ្ធភាព​

សម្តេច​ក្រឡាហោម ស ខេង អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ត្រូវ​ប្រើប្រាស់​ថវិកា​ឆ្នាំ​២០២០ ឱ្យមាន​ប្រសិទ្ធភាព​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៩ បាន​អញ្ជើញ ក្នុង​ពិធី​បិទ​មហាសន្និបាត អាណត្តិ​ទី​៣ សម្ព័ន្ធភាព​ជាតិ សមាគម​ក្រុមប្រឹក្សា​ក្រុង​ស្រុក ខណ្ឌ ឃុំ សង្កាត់ ពិធី​នេះ​បាន រៀបចំ​ធ្វើឡើង​នៅ​សណ្ឋាគារ ភ្នំពេញ ។​

​ថ្លែង​នៅក្នុង​ពិធី​បិទ​មហា សន្និបាត​អាណត្តិ​ទី​៣ សម្ព័ន្ធភាព​ជាតិ​សមាគម​ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សម្តេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ត្រូវ​បន្ត​ផ្តោត​ការយក ចិត្ត​ទុកដាក់​ក្នុង​ការគ្រប់គ្រង ចាត់ចែង និង​ប្រើប្រាស់​ថវិកា ទាំងនេះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ ភាព តម្លាភាព និង​គណនេយ្យ ភាព ស្រប​តាម​គោលការណ៍ និង​នីតិវិធី​ដែល​បាន​កំណត់ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា ប្រឈម​និង​តម្រូវការ​ចាំបាច់ នានា​របស់​ប្រជាពលរដ្ឋ​ក្នុង ដែន​សមត្ថកិច្ច​របស់​ខ្លួន ។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ទៀត ថា ត្រូវ​បន្ត​ផ្តោត​ការយកចិត្ត ទុកដាក់​ក្នុង​ការគ្រប់គ្រង​ចាត់ ចែង​និង​ប្រើប្រាស់​ថវិកា​ឆ្នាំ ២០២០ ខាងមុខ ឱ្យ​កាន់តែ មាន​ប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ។​

​នា​ពេល​ថ្មីៗ​នេះ​រាជ​រដ្ឋា​ភិ បាល​បាន​ដាក់ចេញ​អនុក្រឹត្យ ស្តីពី​ការផ្ទេរ​ធនធាន​បន្ថែម​ពី ថវិការដ្ឋ​ជូន​រដ្ឋបាល​ឃុំ​សង្កាត់ សម្រាប់​ចំណាយ​អភិវឌ្ឍន៍ មូលដ្ឋាន​ចាប់ពី​ឆ្នាំ​២០២០ តទៅ ដែល​ក្នុង​នោះ​រដ្ឋបាល​ឃុំ សង្កាត់​នីមួយៗ​នឹង​ទទួលបាន ថវិកា​សរុប​ជា​មធ្យម​ចំនួន ប្រមាណ ១២២.០០០​ដុល្លារ ក្នុងនោះ​ថវិកា​ផ្នែក​អភិវឌ្ឍន៍ មូលដ្ឋាន​មាន​ចំនួន​ប្រមាណ ជាង​៧០.០០០​ដុល្លារ ពោល គឺ​កើនឡើង​ទ្វេដង ។​

​ជាមួយគ្នានេះ សម្តេច ក្រឡា​ហោម ស ខេង បានស្នើ ឱ្យ​សមាគម​ក្រុមប្រឹក្សា​ថ្នាក់ ក្រោម​ជាតិ សហការ​ជាមួយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង​ស្រុក ខណ្ឌ បន្ត​ផ្តល់​ការគាំទ្រ​ផ្នែក បច្ចេកទេស​និង​ការអភិវឌ្ឍ សមត្ថភាព​ដល់​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដើម្បី​ធានា​ដល់​ការចាត់ចែង និង​ការប្រើប្រាស់ ថវិកា​ទាំងនេះ​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។​

​ជាងនេះទៅទៀត សម្តេច ក្រឡា​ហោម ស ខេង លើក ឡើង​ថា ការធានា​និរន្តរភាព ការងាររដ្ឋបាល និង​ការផ្តល់ សេវា​ជូន​ប្រជាពលរដ្ឋ​ក្នុង ដំណើរការ​រៀបចំ​រចនា​សម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដើម្បី​ធានា​បន្ត​គ្រប់គ្រង​ចាត់ ចែង​កិច្ចការ ឯកសារ​និង​ទ្រព្យ សម្បត្តិ​ប្រកបដោយ​និរន្តរភាព តម្លាភាព និង​ប្រសិទ្ធភាព ជា ពិសេស​ការផ្តល់​សេវា​រដ្ឋបាល និង​សេវា​សាធារណៈ​នានា​ជូន ប្រជាពលរដ្ឋ​ស្របតាម​គោល ការណ៍កំ​ណត​ក្រសួងមហាផ្ទៃ បាន​ដាក់ចេញ​នូវ​សេចក្តី​ណែ នាំ​ស្តីពី​ការធានា​និរន្តរភាព ការងាររដ្ឋបាល​និង​ការផ្តល់ សេវាសាធារណៈ ។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បន្តថា សេចក្តី​ណែ នាំ​នេះ​គ្រោង​នឹ​ផ្សព្វផ្សាយ​ដល់ រដ្ឋបាល​រាជធានី​-​ខេត្ត​នា​រសៀល ថ្ងៃនេះ នៅ​ទីស្តីការក្រសួង មហាផ្ទៃ​ដើម្បី​ឱ្យ​រដ្ឋបាល​រាជ ធានី​ខេត្ត​បន្ត​ផ្សព្វផ្សាយ​ណែនាំ ដល់​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ក្នុង​ការចាត់ចែង និង​អនុវត្ត កិច្ចការ​ទាំងនេះ ៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com