ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ2025
ទាន់ហេតុការណ៍
0

គួរឲ្យ​ចាប់​អារម្មណ៍ណាស់ ធ្លាប់​តែ​ឃើញ មេ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកួត​វាយ​សី​ជាមួយ​ខ្មែរ​គ្នាឯង ឥឡូវ​ឈានទៅ​ប្រកួត ឈ្នះ​ក្រុម​ម៉ាឡេស៊ី ក្នុង​ការប្រកួត វាយ​គូ​បុរស អាយុ​បូក​គ្នា លើស​100​ឆ្នាំ​!

គួរឲ្យ​ចាប់​អារម្មណ៍ណាស់ ធ្លាប់​តែ​ឃើញ មេ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកួត​វាយ​សី​ជាមួយ​ខ្មែរ​គ្នាឯង ឥឡូវ​ឈានទៅ​ប្រកួត ឈ្នះ​ក្រុម​ម៉ាឡេស៊ី ក្នុង​ការប្រកួត វាយ​គូ​បុរស អាយុ​បូក​គ្នា លើស​100​ឆ្នាំ​!

តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្ទាល់ខ្លួន របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ Post នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៥ បានបង្ហាញ​ពី​សកម្មភាព​ប្រកួត​វាយ​សី ក្នុង​កម្មវិធី ការប្រកួត​កីឡា​វាយ​សី​មិត្តភាព រវាង ក្រុមកីឡា​វាយ​សី OJI (​ម៉ាឡេស៊ី​) និង​ក្រុមកីឡា​វាយ​សី ខ្លាឃ្មុំ​ទឹកកក (​កម្ពុជា​) ដែល​ប្រព្រឹត្ត​ឡើង​នា​ថ្ងៃ​ទី ២៧ ខែ​មេសា ឆ្នាំ​២០២៥ នៅ​ទីតាំង​ក្លឹប​វាយ​សី​រក្សា ក្នុង​ខណ្ឌ​សែន​សុខ មាន​កីឡាករ​ចូលរួម​ទាំងអស់​ចំនួន ៤០​នាក់ ចែកជា ២០​ក្រុម (​កម្ពុជា ១០​ក្រុម និង ម៉ាឡេស៊ី ១០​ក្រុម​) វាយ​ជា​គូ ចំនួន​១០​គូ ដោយ​ដៃគូ​នី​មួយៗ​ត្រូវ​មាន​អាយុ​បូក​បញ្ចូល​គ្នា​លើសពី​100​ឆ្នាំ ជា​លទ្ធផល​ភាគី​កម្ពុជា ឈ្នះ​គ្រប់​គូ​!

​ក្នុង​ការប្រកួត​ទាំង ១០​គូ​នេះ​ផងដែរ គេ​បាន​ឃើញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចូលរួម​ប្រកួត​ក្នុង​គូ VIP ដោយ​ចាប់​ដៃគូ​ជាមួយ​លោក ព្រំ សា​រ៉ាវុធ ប្រកួត​ជា​មួយ​គូភាគី​ម៉ាឡេស៊ី Lim Terrence and Siva Kumar ជា​លទ្ធផល​ខាង​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​យក​ឈ្នះ ភាគី​ម៉ាឡេស៊ី ២​សិច​ជាប់​គ្នា ក្នុង​លទ្ធផល 1st set 21-11 និង 2nd set 21-15​។

​តាម​ការបញ្ជាក់​របស់​គណៈកម្មការ​នៃ​ការប្រកួត កម្មវិធី​នេះ​ប្រារព្ធ​ឡើង ក្នុង​គោលបំណង​បង្កើន​ចំណង​មិត្តភាព​រវាង​ក្រុម វិនិយោគិន​ម៉ាឡេស៊ី ដែល​មក​វិនិយោគ​នៅ​កម្ពុជា និង ក្រុម​អ្នក​វាយ​សី របស់​កម្ពុជា ព្រមទាំង​ចូលរួម​ចែករំលែក​បទពិសោធន៍ ក្នុង​ការពង្រឹង និង​ថែរក្សា​សុខភាព តាមរយៈ​ការលេង​កីឡា ពិសេស​កីឡា​វាយ​សី ដែល​ជា​កីឡា​កំពុង​ទទួល​បាន​ការពេញនិយម របស់​កីឡាករ​-​កីឡា​ការិនី និង​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ចូល​រួមចំណែក​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​កីឡា​វាយ​សី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ដូចដែល​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ធ្លាប់​មានប្រសាសន៍ថា ត្រូវ​បន្ដ​លើកកម្ពស់​វិស័យ​កីឡា ដើម្បី​កសាង​មនុស្ស​គ្រប់រូប ឲ្យមាន​សុខភាព និង​មាន​ជីវភាព​ស្របតាម​ពាក្យស្លោក «​កីឡា​រស់​ប្រកបដោយ​សុខដុមរមនា ក្នុង​សង្គម​ក្រោម​ម្លប់​សន្តិភាព​» ព្រមទាំង​បន្ត​ជំរុញ​ចលនា «​យុវជន​ម្នាក់ ចេះ​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំជីវិត​»៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com