ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
0

ឯ​ក​ឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​គោរព​ជូន​ពរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ តៅ តឿ​ន ទៀ​បាញ់ ក្នុង​ឱកាស​ខួប​៥០​ឆ្នាំ នៃ​ចំណងអាពាហ៍ពិពាហ៍​

ឯ​ក​ឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​គោរព​ជូន​ពរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ តៅ តឿ​ន ទៀ​បាញ់ ក្នុង​ឱកាស​ខួប​៥០​ឆ្នាំ នៃ​ចំណងអាពាហ៍ពិពាហ៍​

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារលិខិត​គោរព​ជូនពរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​លោកជំទាវ តៅ តឿ​ន ទៀ​បាញ់ ក្នុង​ឱកាស​ខួប​៥០​ឆ្នាំ នៃ​ចំណងអាពាហ៍ពិពាហ៍ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៥​។​

​នៅក្នុង​ឱកាស​ដ៏​សិរី​មង្គលា​ភិរម្យ​ប្រសើរ​ថ្លៃថ្លា​នេះ យើងខ្ញុំ​សូម​គោរព​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​សូម​ចូលរួម​អបអរសាទរ​យ៉ាង​ជ្រាលជ្រៅ ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នៃ​គម្រប់​ខួប​អាពាហ៍ពិពាហ៍ ៥០​ឆ្នាំ របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៥​នេះ​។​

​យើងខ្ញុំ​ទាំងអស់គ្នា​សូម​កោតសរសើរ​ដ៏​ស្មោះ ចំពោះ​ដំណើរ​ជីវិត​អាពាហ៍ពិពាហ៍​ដ៏​ឧត្តម​របស់ សម្តេច​ពិជ័យ​សេនា និង​លោកជំទាវ ដែល​សមិទ្ធផល​នៃ​ចំណងអាពាហ៍ពិពាហ៍​ប្រកបដោយ​សុភមង្គល ភាព​ជា​គំរូ​នៃ​គូ​ព្រេងព្រឹទ្ធ និង​ប្រសូត្រ​បាន​ជា​កូន ជា​ចៅ ដែល​ជា​ធនធានមនុស្ស​ដ៏​ល្អ និង​មាន​តម្លៃ​សម្រាប់​ក្រុម​គ្រួសារ និង​សង្គមជាតិ​។​

​ក្នុងឱកាស​ប្រកបដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​ឧទ្ទិស​បួងសួង​ដល់​គុណព្រះរតនត្រ័យ​កែវ​ទាំងបី ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​តាម​ជួយ​ថែរក្សា​ប្រោះព្រំ​សព្ទសាធុការ​ពរជ័យ មហាប្រសើរ​ជូន​ចំពោះ​សម្តេច​ពិជ័យ​សេនា និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ ជាទី​គោរព​ស្រឡាញ់ និង​សូម​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com