ថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​សកម្មភាព ចូលរួម​ការពារ​ក្នុង​កម្មវិធី “​សង្ក្រាន្ត​វត្តភ្នំ​” ដោយ​ជោគជ័យ និង​ក្តី​មោទន​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​សកម្មភាព ចូលរួម​ការពារ​ក្នុង​កម្មវិធី “​សង្ក្រាន្ត​វត្តភ្នំ​” ដោយ​ជោគជ័យ និង​ក្តី​មោទន​!

​រយៈពេល​០៣​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២៥ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​ជាមួយ​សមត្ថកិច្ច​ចម្រុះ ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ យ៉ាងច្រើន​កុះករ មក​លេង​កម្សាន្ត​ក្នុង​កម្មវិធី “​សង្ក្រាន្ត​” នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ ក្រោម​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ ប្រកប​ដោយ​ស្នាមញញឹម និង​មាន​មោទនភាព បើទោះបី ជា​កម្លាំង​ម្នាក់ៗ មិន​បាន​ទៅ​ចូលរួម​ជួបជុំ​គ្រួសារ ដូច​គេឯង​ក៏ដោយ​។​

​ព្រម​ជាមួយគ្នានេះ គេ​ក៏​បាន​ឃើញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់ លើ​កម្លាំង​ក្រោម​ឱវាទ ដើម្បី​ធានាឲ្យបាន​នូវ​ប្រសិទ្ធិភាព​ការងា​រ ឲ្យ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​សម្រេច​ជោគជ័យ តាម​ផែនការ ស​ក្តឹស​ម​ជា​មេបញ្ជាការ​ដ៏​ម៉ត់ចត់ និង​មាន​ការយកចិត្តទុកដាក់​ខ្ពស់ ដែល​តែងតែ​គិតគូ​ដល់​កូនចៅ ជាក់ស្តែង​នៅ​មុន​ថ្ងៃ​ចូលឆ្នាំថ្មី​មកដល់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ជួប​សំណេះសំណាល សួរសុខទុក្ខ កងកម្លាំង​ដោយ​ភ្ជាប់​ជាមួយ​អំណោយ​គ្រប់គ្នា រួមមាន ទឹកក្រូច​ដប​, អាវយឺត​បោះពុម្ព​ឡូកូ​អាវុធហត្ថ​, ទឹកដោះគោ​បឺត ទឹក​សុទ្ធ និង​បាន ជប់លៀង​ជូន​កងកម្លាំង ដើម្បី​លើកទឹកចិត្ត ក្នុង​ការលះបង់​ពេលវេលា​ផ្ទាល់ខ្លួន ពេលវេលា​គ្រួសារ មក​ការពារ​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​នេះ​ផងដែរ​៕​

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com