ថ្ងៃច័ន្ទ ទី២១ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច ហេង សំរិន​, សម្តេច ស ខេង​, សម្តេច សាយ ឈុំ​, សម្តេច ទៀ បាញ់ និង សម្តេច ម៉ែន សំអន ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច ហេង សំរិន​, សម្តេច ស ខេង​, សម្តេច សាយ ឈុំ​, សម្តេច ទៀ បាញ់ និង សម្តេច ម៉ែន សំអន ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារលិខិត​គោរព​ជូនពរ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​នៃ​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, សម្តេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត​, សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៅក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩​។​

​នៅក្នុង​ឱកាស​ដ៏​សិរី​មង្គលា​ភិរម្យ​ប្រសើរ​ថ្លៃថ្លា ប្រកបដោយ​សេចក្តីសោមនស្ស​រីករាយ​នេះ យើងខ្ញុំ​សូម​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​អំណរ​សាទរ​ឥតឧបមា ចូលរួម​ជូន​នូវ​សព្ទសាធុការ​ពរជ័យ សិរី​មង្គល វិបុល​សុខ បវរ​មហាប្រសើរ គ្រប់ប្រការ គោរព​ជូន សម្តេច​កិត្តិ​សង្គហ​បណ្ឌិត សូម​បាន​សម​ប្រកបដោយ​សុខភាព​ល្អ​បរិបូរណ៍ បញ្ញាញាណ​វាងវៃ​ភ្លឺ​ថ្លា កាយពល​ខ្លាំងក្លា​មាំមួន ជន្មាយុ​យឺនយូរ និង​ចាក​ផុត​ពី​រោគាព្យាធិ​នានា​ត​រៀង​ទៅ​។​

​ជាថ្មី​ម្តងទៀត យើងខ្ញុំ​សូម​លើក​ហត្ថ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ជាពិសេស​ទេវតា​ថែរក្សា​ឆ្នាំ​ថ្មី ឆ្នាំ​ម្សាញ់ សប្តស័ក ព្រះនាម គោ​រាគ​ទេវី សូម​តាម​ជួយ​ថែរក្សា ការពារ អភិបាល ប្រោះព្រំ​នូវ​សព្ទសាធុការ​ពរជ័យ​គ្រប់ប្រការ ជូន​ចំពោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ​ជា​ទីស្រឡាញ់ សូម​បាន សម​ប្រកប​ដោយ​ពុទ្ធពរ​ដ៏​ប្រសើរ​ថ្លៃថ្លា​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ ជានិច្ច​និរន្តរ៍​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com