ថ្ងៃច័ន្ទ ទី០៧ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
0

​ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​អបអរសាទរ និង​គោរព​ជូនពរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងឱកាស​បំពាក់​ឋានន្តរសក្តិ ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ ដោយ​ផ្ទាល់​ពី​ប្រមុខរដ្ឋស្ដីទី សម្ដេច​តេជោ ហ៊ុន សែន​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​អបអរសាទរ និង​គោរព​ជូនពរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងឱកាស​បំពាក់​ឋានន្តរសក្តិ ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ ដោយ​ផ្ទាល់​ពី​ប្រមុខរដ្ឋស្ដីទី សម្ដេច​តេជោ ហ៊ុន សែន​

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារលិខិត​សូម​អបអរសាទរ និង​គោរព​ជូនពរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ក្នុង​ឱកាស​ត្រូវ​បាន​បំពាក់​ឋានន្តរសក្តិ ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ ដោយ​ផ្ទាល់​ពី​ប្រមុខរដ្ឋស្ដីទី សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៥​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​ល្អ​ប្រពៃ​ថ្លៃថ្លា​នេះ យើងខ្ញុំ​សូម​គោរព​អបអរសាទរ និង​ស្ញប់ស្ញែង​ចំពោះ​វីរភាព​របស់ សម្តេច​ពិជ័យ​សេនា និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ដែល​តាំងពី​អតីតកាល​រហូត​បច្ចុប្បន្ន តែងតែ​បាន​បូជា​កម្លាំងកាយ កម្លាំង​ប្រាជ្ញា​ស្មារតី និង​ធ្វើ​ពលិកម្ម​សព្វបែបយ៉ាង ដើម្បី​បន្ត​ធានា​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី ការពារ​ដាច់ខាត​នូវ​រាជបល្ល័ង្ក និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា ជាពិសេស​ធានា​បន្ត​ការពារ​សុខសន្តិភាព ស្ថិរភាព សង្គមជាតិ និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន​ជឿនលឿន ព្រមទាំង​លើកស្ទួយ​កិត្យានុភាព​ជាតិ នៅលើ​ឆាក​អន្តរជាតិ​។​

​ជាថ្មី​ម្តងទៀត យើងខ្ញុំ​សូម​បួងសួង​រំលឹក​ដល់​គុណ​បុណ្យ ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា ប្រទាន​ពរជ័យ សិរី​សួស្តី និង​ជ័យ​មង្គល​គ្រប់ប្រការ​ជូន សម្តេច​ពិជ័យ​សេនា និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ សូមឱ្យ​បាន​សមប្រកប​នូវ​ពុទ្ធពរ ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com