ថ្ងៃច័ន្ទ ទី០៧ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
0

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម ស្វាយ ដូត !

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម ស្វាយ ដូត !

នា​រសៀល ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ក្រុមការងារ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ​សព ឯកឧត្តម ស្វាយ ដូត ជំនួយការ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ទទួលមរណភាព ដោយសារ​បញ្ហា​បេះដូង ពេល​កំពុង​ចូលរួម​ទា​ត់បាល់​ក្នុង​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន នៅ​ល្ងាច​ថ្ងៃ អង្គារ ទី ១៨ ខែ មីនា ឆ្នាំ​២០២៥ សព​ត្រូវបាន​ក្រុមគ្រួសារ​យក​តម្កល់​ប្រារព្ធ​ពិធី​បុណ្យ​នៅ​គេហដ្ឋាន បុរី​សម្បត្តិ​មាន​ហេង​៣ ផ្ទះ​លេខ​០១ ផ្លូវ​លេខ​០៥ ភូមិ​តា​ង៉ូវ សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម ស្វាយ ដូត ដោយ​មនោសញ្ចេតនា​សោកស្តាយ និង​បាន​បួងសួង​សូម​ឱ្យ វិញ្ញាណក្ខន្ធ​នៃ​សព បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com