ទាន់ហេតុការណ៍
0

ពិធី​លែង​កូន​ត្រី​ចំនួន ៩ ម៉ឺន​ក្បាល នៅក្នុង​បឹង​ខ្សែ​ត ឃុំ​ចោងម៉ោង ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​

ពិធី​លែង​កូន​ត្រី​ចំនួន ៩ ម៉ឺន​ក្បាល នៅក្នុង​បឹង​ខ្សែ​ត ឃុំ​ចោងម៉ោង ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​

នៅក្នុង​ពិធី​លែង​កូន​ត្រី កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែ​សីហា នេះ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន ថ្លែងថា ប្រជាពលរដ្ឋ​ចូលរួម ថែរក្សា​ត្រី​នៅក្នុង​បឹង​ធម្មជាតិ និង​បង្កើន​ការចិញ្ចឹម​ត្រី​នៅ តាម​លំនៅដ្ឋាន ដើម្បី​ដោះ ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ ក្នុង​គ្រួសារ​ប្រសើរ​ជាង​ការ ទៅ​រក​ត្រី​កំពុង​ក្រខ្សត់​នៅ តាម​ស្ទឹង​-​ព្រែក និង​ទន្លេ​។​

​ឯកឧត្តម​បាន​ថ្លែង​បែប នេះ នៅក្នុង​ពិធី​លែង​កូន​ត្រី និង​មេ​ពូជ​ត្រី​នៅក្នុង​បឹង​ខ្សែ​ត ឃុំ​ចោងម៉ោង ស្រុក​ទឹកផុស ចំនួន ៩​ម៉ឺន​ក្បាល និង​ដាំ​កូន ឈើ​ព្រៃ​លិច​ទឹក​ចំនួន ២០០ ដើម​ផង​ដែរ នៅ​តាម​មាត់​បឹង ដោយ​មាន​ប្រជាពលរដ្ឋ​និង មន្ត្រីរាជការ​ចូលរួម​យ៉ាងច្រើន កុះករ ។​

​តាម​របាយការណ៍​របស់ លោក ហិន ហ៊ុន ប្រធាន​មន្ទីរ កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេ​- សាទ​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹង ថា បឹង​ខ្សែ​ត​នេះ​មាន​ទំហំ​ជាង ១៤​ហិកតា ហើយ​ការលែង​កូន ត្រី​នៅ​ក្នុង​បឹង​នៅ​ព្រឹក​នេះ មាន​ត្រី​សរុប​ចំនួន ៩​ម៉ឺន​ក្បាល គឺ​ត្រី​មេ​ពូជ​ចំនួន ១​ម៉ឺន​ក្បាល និង​កូន​ត្រី​ចម្រុះ​ចំនួន ៨​ម៉ឺន ក្បាល ក្នុងនោះ​មាន ត្រី​ឆ្ពិន ត្រី​អណ្តែង ត្រី​រ៉ស់ ត្រី​ក្រាញ់ អន្ទង់ កង្កែប និង​ខ្យង​ផងដែរ ហើយ នៅក្នុង​ពិធី​នេះ​ក៏​បាន ដាំ​កូន​ឈើ​ព្រៃ​លិច​ទឹក​ចំនួន ២០០​ដើម​ផង​ដែរ នៅតាម មាត់​បឹង​មួយ​នេះ ។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្ត​ថា​ការលែង​កូន​ត្រី​និង មេ​ពូជ​ត្រី​ចូល​បឹង​ធម្មជាតិ គឺ ជា​កម្មវិធី​មួយ​ដែល​រាជ​រដ្ឋា​ភិ បាល​បាន​កំណត់​ឱ្យ​មន្ត្រីរាជការ គ្រប់​ខេត្ត​ជា​អ្នកអនុវត្ត ដោយ ក្នុង​មួយ​ឆ្នាំ​ត្រូវ​ធ្វើ​ពិធី​ម្តង ។

​ពិធី​នេះ​ធ្វើឡើង គឺ​ចង់ ក្រើនរំលឹក​ឱ្យ​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ការថែរក្សា ការពារ​ត្រី​នៅក្នុង​បឹងបួ​ធម្ម​- ជាតិ​ដោយ​ត្រូវធ្វើ​ការនេសាទ ចាប់​ត្រី​ប្រើប្រាស់​ឧបករណ៍ នេសាទ​ស្របច្បាប់ ។​

​ឯកឧត្តម​អភិបាលខេត្ត កំពង់ឆ្នាំង​បាន​បញ្ជាក់​ទៀត ថា តាម​ការសិក្សា​ស្រាវជ្រាវ របស់​អ្នកជំនាញ គឺ​មនុស្ស យើង​ពេញវ័យ​ម្នាក់ៗ​ត្រូវការ ហូប​ត្រី​ក្នុង​មួយ​ឆ្នាំ​ចំនួន​ជាង ៥០​គីឡូក្រាម គឺ​ត្រូវការ​បរិ​- ភោគ​ត្រី​ច្រើន​ជាង​សាច់ ។ ហេតុដូច្នេះ​ហើយ​ដើម្បី​ដោះ ស្រាយ​តម្រូវការ​នេះ ខណៈ ដែល​ត្រី​នៅ​តាម​ស្ទឹង​-​បឹង ព្រែក​និង​ទន្លេ​មិនសូវ​សំបូរ យើងទាំងអស់គ្នា​ត្រូវតែ​បង្កើន ការចិញ្ចឹម​ត្រី​នៅតាម​ផ្ទះ​និង សហគមន៍​ដើម្បី​ផ្គត់ផ្គង់​ជីវភាព គ្រួសារ ។​

​ឯកឧត្តម​ក៏បាន​សំណូមពរ ប្រជាពលរដ្ឋ សូម​ចូលរួម​ថែ រក្សា​ត្រី​ធម្មជាតិ​គឺ​មិន​ត្រូវនេ​- សាទ​ត្រី​ក្នុង​រដូវ​ហាមឃាត់ ពិសេស​ការប្រើប្រាស់​ឧបករណ៍ ឆក់​ត្រី ដែល​ជា​អំពើ​ល្មើស ច្បាប់ ដែល​បើ​សមត្ថកិច្ច​ចាប់ បាន​ជនល្មើស​ក៏​មាន​ទោស ព្រហ្មទណ្ឌ​ជាប់ពន្ធ​ធនាគារ ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com