ថ្ងៃអាទិត្យ ទី០៦ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក កាំ​ង សៅរ៍​សិរី និង លោកស្រី ឃុយ ស្រីមុំ​  រួមជាមួយ លោក លឹម ប៊ុន​ហុក និង លោកស្រី ឃូ សុខ​ហ័ង !

អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក កាំ​ង សៅរ៍​សិរី និង លោកស្រី ឃុយ ស្រីមុំ​  រួមជាមួយ លោក លឹម ប៊ុន​ហុក និង លោកស្រី ឃូ សុខ​ហ័ង !

នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២៥ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក កាំ​ង សៅរ៍​សិរី និង លោកស្រី ឃុយ ស្រីមុំ រួមជាមួយ លោក លឹម ប៊ុន​ហុក និង លោកស្រី ឃូ សុខ​ហ័ង បាន​នាំយក អង្ករ ចំនួន ២​តោន និង មី ចំនួន ៨០​កេស និង​ថវិកា ចំនួន ២​លាន​រៀល មក​ប្រគល់ជូន​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ជាក់ស្តែង​ក្នុង​អង្គភាព​។​

​ក្នុងឱកាស​នោះ ក្រុមការងារ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សប្បុរសជន​ទាំងអស់ ដែល​មានចិត្ត​សប្បុរស​ឧបត្ថម្ភ និង​គាំទ្រ ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ពេលកន្លងមក ក៏​ដូចជា​ក្នុង​ពេល​នេះ​ផងដែរ​៕​

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com