ថ្ងៃអង្គារ ទី០៨ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​អបអរសាទរ និង​ជូនពរ​ចំពោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ត្រូវ​ព្រះមហាក្សត្រ ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់ «​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស​៥»

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​អបអរសាទរ និង​ជូនពរ​ចំពោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ត្រូវ​ព្រះមហាក្សត្រ ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់ «​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស​៥»

(​ភ្នំពេញ​) ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​សម្តែង​នូវ​ការអបអរសាទរ​ប្រកបដោយ​សេចក្តីសោមនស្ស​រីករាយ និង​កក់ក្តៅ​បំផុត​ជូន​ចំពោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នាឱកាស​ដែល​ត្រូវបាន ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ត្រាស់​បង្គាប់ ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់ «​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស​៥ នៃ​កងយោធពល​ខេមរភូមិន្ទ​» នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២៥​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​គោរព​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គុណបំណាច់ និង​ស្នាដៃ​ដ៏​ធំធេង​របស់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ពុះពារ​គ្រប់​ឧបសគ្គ​ប្រកបដោយ​ឆន្ទៈ​មនសិការ ស្នេហា​ជាតិ និង​គំរូ​វីរភាព​ខ្លាំងក្លា ក្នុង​បុព្វហេតុ​រំដោះ​ជាតិ​មាតុភូមិ ប្រជាជន​ពី​របប​ប្រល័យ​ពូជសាសន៍ និង​ជា​ប្រតិបត្តិ​ករ​មួយរូប មាន​សមត្ថភាព​ក្នុង​ការអនុវត្ត​គោលនយោបាយ ឈ្នះ ឈ្នះ នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ ឯកភាព​ទឹកដី សន្តិភាព សុវត្ថិភាព របស់​ប្រជាជន ហើយ​បាននិងកំពុង​បំពេញ​បេសកកម្ម​យ៉ាងសកម្ម កសាង​សមិទ្ធផល​សង្គម​ជាច្រើន រួមចំណែក​ធ្វើឱ្យ ប្រទេសជាតិ​មាន​សុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យ​ពេញលេញ ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​នីតិរដ្ឋ​ដ៏​រឹងមាំ និង អភិបាលកិច្ច​ល្អ​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា ប្រទាន​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល​គ្រប់ប្រការ​ជូន​ដល់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី​ទាំង​អស់ សូម​មាន​ជន្មាយុ​យឺនយូរ សុខុមាល​ភាពល្អ​បរិបូរណ៍ កម្លាំង​មាំមួន និង​សូម​បាន​សមប្រកប ដោយ​ព្រះ​ពុទ្ធពរ​ដ៏​ប្រសើរ​ថ្លៃថ្លា​បំផុត​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច​និរន្តរ៍​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com