ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ2025
ទាន់ហេតុការណ៍
0

ពិធី​ផ្ទេរ និង​ប្រកាស​ចូល​កាន់​មុខតំណែង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​កណ្ដាល​

ពិធី​ផ្ទេរ និង​ប្រកាស​ចូល​កាន់​មុខតំណែង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​កណ្ដាល​

ខេត្ត​កណ្ដាល ៖ រសៀល​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល មាន​រៀបចំ​ពិធី​ផ្ទេរ និង​ប្រកាស​ចូល​កាន់​មុខតំណែង លោក បូរី វង្ស​សា​និត្យ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល ជំនួស​លោក ម៉ឹង យូ​ឡេង ត្រូវបាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្ដម នូ សា​ខន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល និង​ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​។​

​មានប្រសាសន៍​ក្នុង​ពិធី​នេះ​ដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​កោតសរសើរ និង​វាយ តម្លៃ​ខ្ពស់​ចំពោះ​លោក ម៉ឹង យូ​ឡេង ដែល​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ឱ្យ​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​សម្រាប់​ខេត្ត​កណ្តាល ព្រមទាំង​អបអរសាទ​រលោក បូរី វង្ស​សា​និត្យ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ផ្តល់​សេចក្តីទុកចិត្ត និង​តែង​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល ដើម្បី​ធ្វើ​ជា​សេនាធិការ​បច្ចេកទេស​ឱ្យ​រដ្ឋបាល​ខេត្ត​ឆ្ពោះទៅ​សម្រេចបាន សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​ជូន​ប្រជាពលរដ្ឋ និង​ដើម្បី​បន្ត​អនុវត្ត​គោលការណ៍​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ថាមពល ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ ប៉ិនប្រសប់ របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ណែនាំ​ដល់ លោក​ប្រធាន​មន្ទីរ​ដែល​ទើប​តែង​ទាំងថ្មី និង​មន្ត្រីរាជការ​ទាំងអស់ ត្រូវខិតខំ​ផ្ដល់​សេវាសាធារណៈ​ឱ្យបាន​ត្រឹមត្រូវ ប្រសិទ្ធភាព តម្លាភាព និង​រហ័ស​ជៀសវាង​កុំ​ប៉ះពាល់​ផលប្រយោជន៍​ជា​មួយ​ប្រជាពលរដ្ឋ ជា​ពិសេស​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វប្បធម៌​សាធារណៈ និង​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​មន្ត្រីរាជការ​ជា​អ្នកបម្រើ​រាស្ត្រ មិនមែន​ជា​ចៅហ្វាយ​រាស្ត្រ​នោះទេ​។ ត្រូវ​ពង្រឹង​ការជួសជុល និង​ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ឱ្យបាន​ទាន់​ពេលវេលា និង​ប្រកបដោយ​គុណភាព​ស្របតាម​ស្តង់ដារ​បច្ចេកទេស​។ ត្រូវខិតខំ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការដឹកជញ្ជូន​នានា​ដូចជា​៖ ច្បាប់​ស្ដីពី​ការដឹកជញ្ជូន​ផ្លូវទឹក ច្បាប់​ស្ដីពី​ប្រព័ន្ធ​ទឹក​កខ្វក់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ដឹង និង​វិធានការ​មួយចំនួន​ដែល​ត្រូវគោរព និង​ប្រតិបត្តិ​តាម​។ ត្រូវ​ជំរុញ​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការលើកកម្ពស់​សុវត្ថិភាព​ចរាច​រណ៍ ពិសេស​ពិនិត្យ​លើ​ការ​គូស​គំនូស​សញ្ញា និង​ការបំពាក់​ស្លាក​សញ្ញា​ចរាចរណ៍​ឱ្យមាន​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួង ដើម្បី​ចូលរួម​ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ខេត្ត​។​

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com