ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​សម្តែង​នូវ​អំណរ​សាទរ​ប្រគេន សម្តេចព្រះ​ពោធិវ័ង្ស អំ លឹម​ហេង ដែល​ត្រូវបាន​ដំឡើង និង​តែងតាំង​ជា «​សម្តេចព្រះ​មហាសុមេធាធិបតី សម្តេចព្រះ​សង្ឃនាយក គណៈ​មហានិកាយ​កម្ពុជា​»

ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​សម្តែង​នូវ​អំណរ​សាទរ​ប្រគេន សម្តេចព្រះ​ពោធិវ័ង្ស អំ លឹម​ហេង ដែល​ត្រូវបាន​ដំឡើង និង​តែងតាំង​ជា «​សម្តេចព្រះ​មហាសុមេធាធិបតី សម្តេចព្រះ​សង្ឃនាយក គណៈ​មហានិកាយ​កម្ពុជា​»

(​ភ្នំពេញ​)៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​សម្តែង​នូវ​អំណរ​សាទរ​ប្រគេន សម្តេចព្រះ​ពោធិវ័ង្ស អំ លឹម​ហេង ដែល​ត្រូវបាន​ដំឡើង និង​តែងតាំង​ជា «​សម្តេចព្រះ​មហាសុមេធាធិបតី សម្តេចព្រះ​សង្ឃនាយក គណៈ​មហានិកាយ​កម្ពុជា​»

​ការដំឡើង និង​តែង​ជា «​សម្តេចព្រះ​មហាសុមេធាធិបតី សម្តេចព្រះ​សង្ឃនាយក គណៈ​មហានិកាយ​កម្ពុជា​» នាពេលនេះ ពិត​ជា​មហា​កិត្តិយស​ដ៏​ថ្លៃថ្លា​ឧត្តុង្គឧត្តម​យ៉ាង​ក្រៃលែង​សម្រាប់​ជាតិ និង​ប្រជាជន ក៏ដូចជា​ព្រះពុទ្ធសាសនា ដោយ​ព្រះអង្គ បាន​បូជា​អស់​ព្រះកាយពល ដើម្បី​កសាង និង​ចូលរួម​ដឹកនាំ ព្រះពុទ្ធ​សាសនា​កម្ពុជា​ដែលជា​សាសនា​របស់​រដ្ឋ ឱ្យ​រស់​ឡើង​វិញ​បន្ទាប់ពី​របប​ប្រល័យ​ពូជសាសន៍ ឱ្យ​ស្ថិតស្ថេរ ចម្រើន​រុងរឿង​រហូតមកដល់​ពេល​បច្ចុប្បន្ន មាន​ពុទ្ធបរិស័ទ​គោរព​ប្រតិបត្តិ​តាម​គន្លង​ឱវាទ​ពេញ​ផ្ទៃ​ប្រទេស​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ យើងខ្ញុំ​សូម​លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា និង​ប្រោះព្រំ​សព្វ​សាធុការពរ​ថ្វាយ សម្តេចព្រះ​សង្ឃនាយក សូម សម្តេចព្រះ​សង្ឃនាយក ប្រកប​ដោយ​ព្រះ​ពុទ្ធពរ​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​ចៀសផុត​ពី​រោគាព្យាធិ​ទាំងឡាយ​ទាំងពួង​កុំបី​ខាន​ឡើយ ដើម្បី​បន្ត​ដឹកនាំ​វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា ឱ្យ​រីកចម្រើន​ស្ថិតស្ថេរ​ជា​និរន្តរ៍​ត​រៀង​ទៅ​៕

 

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com