ទាន់ហេតុការណ៍
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ចូលរួម​អបអរសាទរ​ជូន សម្តេច​តេជោ ហ៊ុន សែន ឱកាស​ទទួលបាន «​ពានរង្វាន់​មេដាយ​សន្តិភាព ដើម្បី​មនុស្សជាតិ និង​ភពផែនដី​»

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ចូលរួម​អបអរសាទរ​ជូន សម្តេច​តេជោ ហ៊ុន សែន ឱកាស​ទទួលបាន «​ពានរង្វាន់​មេដាយ​សន្តិភាព ដើម្បី​មនុស្សជាតិ និង​ភពផែនដី​»

​ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​ក្រៃលែង​ជូន​ចំពោះ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​ត្រូវបាន សភា​អន្តរជាតិ​ដើម្បី​ការអត់ឱន និង​សន្តិភាព (IPTP) នៃ​ក្រុមប្រឹក្សា​សកល​ដើម្បី​ការអត់ឱន និង​សន្តិភាព (GCTP) ប្រគល់ «​ពានរង្វាន់​មេដាយ​សន្តិភាព ដើម្បី​មនុស្សជាតិ និង​ភពផែនដី​» នា​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស នៃ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១១ របស់ IPTP ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី ២៣-២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ ត្រូវបាន​ក្រុមប្រឹក្សាភិបាល​នៃ​គណៈកម្មាធិការ​មេដាយ​សន្តិភាព ដែល​តំណាងឱ្យ សភា​ចំនួន ១០៥ ជា​សមាជិក​នៃ IPTP និង​ក្រុមប្រឹក្សា​សកល​សម្រាប់​ការអត់ឱន និង​សន្តិភាព (GCTP) មក​ពី​អាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិក​ឡាទីន និង​មជ្ឈិមបូព៌ា ទទួលស្គាល់​ជា​ពិសេស និង​កោតសរសើរ វាយតម្លៃ​យ៉ាងខ្លាំង ចំពោះ​ការរួមចំណែក​ដ៏​ធំធេង​របស់ សម្តេច​តេជោ ប្រកបដោយ​ពលិកម្ម​គ្រប់​បែបយ៉ាង សូម្បី​ជីវិត​សម្តេច​ផ្ទាល់ ក្នុង​បុព្វហេតុ សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ធ្វើឱ្យ​ប្រជាជន​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​ក្នុង​តំបន់ រួមរស់​ជាមួយ​គ្នា​ដោយ​សន្តិភាព និង​ភាព​អត់ឱន ជាមួយនឹង ភាពសុខដុមរមនា​ផ្នែក​សង្គម និង​សាសនា និង​ការអភិវឌ្ឍ ប្រកបដោយ​សមធម៌ បរិ​យាប​ន្ន និង​ចីរភាព​។​

​ការផ្តល់ជូន​ពានរង្វាន់​ដ៏​លេចធ្លោ​ដំបូង​គេ​មិន​ធ្លាប់​មាន​របស់ IPTP/GCTP នេះ គឺជា​ការទទួលស្គាល់​ជា​សកល​នូវ​ការលះបង់​ដ៏​ធំធេង និង​ការខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ ដោយ​មិន​ខ្លាច​នឿយហត់​របស់ សម្តេច​តេជោ ហ៊ុន សែន ដើម្បី​សន្តិភាព ស្ថិរភាព ឯកភាព​ជាតិ និង​វិបុលភាព​ពេញលេញ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​។​

​មេរៀន​ដ៏​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ទាំងនេះ បាន​បង្ហាញឱ្យឃើញថា សម្តេច​តេជោ ហ៊ុន សែន បាន​ដឹកនាំ​កម្ពុជា​ពោរពេញ​ដោយ​សមត្ថភាព ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​សន្តិភា​ពនៃ​ទន្លេមេគង្គ និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក តាមរយៈ​ភាពជា​មេដឹកនាំ ប្រាកដ​និយម​របស់​ស​ម្តេច និង​អនុវត្ត​ជាក់ស្ដែង​ប្រកបដោយ​សុភ​វិនិច្ឆយ ដែល​បាន​សាបព្រោះ​នូវ​ស្មារតី​តម្លៃ​នៃ​មនុស្សជាតិ និង​ប្រជាធិបតេយ្យ​បែប​ពុទ្ធសាសនា ដោយ​ការសន្ដោស មេត្តា និង​គោរព ក្រោម​ទម្រង់​ក្នុង ការកសាង​សន្តិភាព និង​ផ្សះផ្សារ​ជាតិ​។​

​យើងខ្ញុំ​ទាំងអស់គ្នា​សូម​លើក​ហត្ថ​ប្រណម្យ​បួងសួង ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ និង​ទេវតា​ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា ព្រម​ទាំង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់ ក្នុង​លោក សូម​ជួយ​អភិបាល​គ្រង​រក្សា​ប្រោះព្រំ​ប្រសិទ្ធពរ​ជ័យ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ​មហាប្រសើរ គ្រប់ប្រការ​ជូន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង​បុត្រា បុត្រី បុត្រ​ប្រសា និង​ចៅៗ​ជា​ទីស្រឡាញ់ សូម​បាន​សមប្រកប ជួបប្រទះ​តែ​ព្រះ​ពុទ្ធពរ​ទាំង ៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

 

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com