ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែ​វើរី​ជី​ស !

អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែ​វើរី​ជី​ស !

​នា​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ អ្នកឧកញ៉ា លាង ម៉េង សហ​ស្ថាបនិក និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស បាន​នាំយក​ភេសជ្ជៈ​ចម្រុះ ចំនួន ២០០០​កេស មក​ប្រគល់ជូន​ដល់​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ជាក់ស្ដែង​ក្នុង​អង្គភាព ដែល​កំពុង​តែ​មមាញឹក​ក្នុង​ពេល​ចេញ​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០២៤​នេះ​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ស្វាគមន៍ អ្នកឧកញ៉ា លាង ម៉េង ប្រកបដោយ​មនោសញ្ចេតនា​ស្និទ្ធិស្នាល​កក់ក្តៅ និង​បាន​សម្តែង​នូវ អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែ​វើរី​ជី​ស ដែល​តែងតែ​មាន​ចិត្តសប្បុរស​ឧបត្ថម្ភ​និង​គាំទ្រ​ជារឿយៗ ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ពេលកន្លងមក ក៏​ដូចជា​ក្នុង​ពេល​នេះ​ផងដែរ​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com