ក្នុងដំណើរមួយទៅកាន់ប្រាសាទបាគងរបស់ បណ្ដាញសារព័ត៌មានស្ត្រី ដើម្បីស្រាវជ្រាវ អំពី ប្រវត្តិ ស្ថាបត្យកម្ម របស់ប្រាសាទបាគង។តាមឯកសារយោងរបស់អាជ្ញាធរអប្សរានៅក្នុងប្រវត្តិស្ថាបត្យកម្មខ្មែរ សំណង់សាសនា លើកទី១ ដែលលិចធ្លោឡើងជាជាន់ មាន 5 ថ្នាក់។តាមអ្នកស្រាវជ្រាវហៅថា “ប្រាសាទភ្នំ”។ដែលព្រះបាទជ័យវរ្ម័នទី១ បានប្រារព្ធឆ្លងប្រាសាទបាគង នៅឆ្នាំ 881 ពោលគឺ 2 ឆ្នាំក្រោយឆ្លងប្រាសាទព្រះគោររួច ដែលនេះជាប្រពៃណីមួយ មានកាលពីពេលនោះគឺថាព្រះរាជាច្រើនតែសាងអ្វីមួយឧទ្ទិសទៅបុព្វការីព្រះអង្គ ហើយសិន ទើបធ្វើបុណ្យឆ្លងសំណង់សម្រាប់កិច្ចបូជាផ្ទាល់ព្រះអង្គ។
លោកអ្នកដែលកំពុងស្ថិតនៅក្នុងបរិវេណកំពែងដី របស់ប្រាសាទបាគង។ដែលមានទំហំ 900 ម៉ែត្រ គុណ 700 ម៉ែត្រដែលមានប្រាសាទឥដ្ឋ ចំនួន 22 ភាគច្រើនបាំងដោយរុក្ខជាតិនិងលំនៅដ្ឋាន។ចំណែកឯកំពែងថ្មបាយក្រៀម ដែលហ៊ុំព័ទ្ធគូទឹកខាងមុខនេះមានប្រវែង 400 ម៉ែត្រ គុណ 300 ម៉ែត្រ។
នៅច្រកចូលអមសងខាងផ្លូវ មានរូបចម្លាក់នាគដែលគេឆ្លាក់ក្នុងលំហនិងនៅចុងកន្ទុយនាគនីមួយៗមានស្លាកស្នាមក្រញ៉ាំជើងគ្រុឌ។នេះជាលើកទីមួយហើយក្នុងប្រវត្តិស្ថាបត្យកម្មខ្មែរ ដែលឆ្លាក់សាងរូបនាគនៅក្នុងលំហអមផ្លូវដើរចូល ក្នុងរបៀបនេះ។ចំណែក ” ប៉ម” នៅកំពូលកណ្ដាលស្ថិតនៅខឿនលើបង្អស់នោះ សាងឡើង ពេលក្រោយនោះទេ ពោលគឺនៅសតវត្សទី 12 ដែលយើងពុំដឹងថាប្រាង្គដើមមានរូបរាងដូចម្ដេចឡើយ។