ដោយទទួលបាននូវសេចក្តីរាយការណ៍អំពីគ្រួសារចាស់ជរាគ្មានទីពឹង២នាក់ប្តីប្រពន្ធគឺ លោកតាឈ្មោះ តាន់ វែងហៃ អាយុ៧២ឆ្នាំ និងលោកយាយឈ្មោះ ប៊ុន ស៊ីមន អាយុ៦៧ រស់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលលោកតា មានជំងឺប្រចាំកាយ លើសឈាមធ្លាក់ខ្លួនពិការសម្រាកនៅលើគ្រែដើរពុំរួច ជួបនូវបញ្ហាខ្វះខាត នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចាត់ក្រុមការងារ ដឹកនាំដោយ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនដល់ចាស់ជរាទាំង២នាក់ ដល់គេហដ្ឋាន។
អំណោយដែលបានយកប្រគល់ជូនដល់ លោកតា លោកយាយ រួមមាន ថវិកាចំនួន ៥០០,០០០រៀល, អង្ករ០១ការ៉ុង, មី២កេស, ត្រីខ០១យួរ, ទឹកស៊ីអីវ០១យួរ, ទឹកត្រី០១យួរ, ទឹកសុទ្ធ០១កេស, ទឹកដោះគោឆៅ០១យួរ, សាច់ជ្រូកផាត់កន្លះគីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, សៀង០១យួរ, ម៉ុង០១, ភួយ០១,កន្សែង០១ ជាការចែករំលែកសម្រាលបន្ទុកពួកគាត់ទាំងពីរនាក់ផងដែរ៕