ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ Al Forum បើក​សិក្ខាសាលា​ស្តីពី ស្ថានភាព​សន្តិសុខ​សាយ​ប័រ​នៅ​កម្ពុជា​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ Al Forum បើក​សិក្ខាសាលា​ស្តីពី ស្ថានភាព​សន្តិសុខ​សាយ​ប័រ​នៅ​កម្ពុជា​!

​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រៀបចំ​បើក​សិក្ខាសាលា​ស្តីពី ស្ថានភាព​សន្តិសុខ​សាយ​ប័រ​នៅ​កម្ពុជា ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង ឯកឧត្តម ឆែម សិរី​វត្ថិ ប្រធាន Al Forum ដោយ​មាន​ការចូលរួម​ពី មន្ត្រី​ជំនាញ​មកពី​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ ព្រមទាំង លោក​មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការ​រង ប្រធាន​មន្ទីរ នាយ​-​នាយរង​ការិយាល័យ​ជំនាញ លោក​មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​វរ​សេនា​តូច ព្រមទាំង នាយ​អាវុធហត្ថ​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​ផង​ដែរ​។​

​ឯកឧត្តម ឆែម សិរី​វត្ថិ បាន​លើកឡើង​ថា ប្រព័ន្ធ​អ៊ិន​ធឺ​ណេត បាន​ក្លាយ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​និង​ខ្វះ​ពុំបាន​នៅក្នុង​ជីវិត​និង​ជីវភាព​រស់នៅ​របស់​យើងទាំងអស់គ្នា ក៏​ប៉ុន្តែ​ក៏​បាន​នាំមក​នូវ​ភាព​ងាយ​រងគ្រោះ​និង​បញ្ហា​ប្រឈម​ផងដែរ​សម្រាប់​សង្គម ជាក់ស្តែង​ដូចជា​ឧក្រិដ្ឋកម្ម​ប្រព័ន្ធ​អ៊ិន​ធឺ​ណេត ល្បែងស៊ីសង​អន​ឡាញ ឬ​ការបោកប្រាស់​តាម​ប្រព័ន្ធ​អន​ឡាញ​ជាដើម ដូច្នេះ​សន្តិសុខ​សាយ​ប័រ​មិនមែន​ពាក់ព័ន្ធ​ត្រឹម​តែ​អំពី​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ទេ ហើយក៏​ពុំ​មែន​គ្រាន់តែ​ជា​ការទទួលខុសត្រូវរ​បស់​អ្នកជំនាញ​IT​ឬ​ការអនុវត្ត​ច្បាប់​ប៉ុណ្ណោះ​ទេ តែ​ជា​ការទទួលខុសត្រូវ​រួមគ្នា​។

​លោក អ៊ូ ផាន់​ណា​រិទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​-​ព័ត៌មាន ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី ស្ថានភាព​សន្តិសុខ​សាយ​ប័រ​នៅ​កម្ពុជា ដែល​រួមមាន​មូលដ្ឋានគ្រឹះ​នៃ​សន្តិសុខ​សាយ​ប័រ សារៈសំខាន់​នៃ​ការការពារ​ទិន្នន័យ​/​ព័ត៌មាន បញ្ហា​ប្រឈម ការ​បោក​បញ្ឆោត បទល្មើស​បច្ចេកវិទ្យា ដែល​តែងតែ​កើតឡើង​នៅ​កម្ពុជា និង​វិធានការ​ការពារ​ប្រកបដោយ​សុវត្ថិភាព ដើម្បី​កាត់បន្ថយ​ហានិភ័យ​ដែ​ល​កើតមាន​ឡើង​ពី​ការប្រើប្រាស់​បចេ្ចកវិទ្យា​ព័ត៌មាន​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ព្រម​ជាមួយ​គ្នា​ផង​ដែរ រាជរដ្ឋាភិបាល ក៏​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥ ដើម្បី​បង្កើត​និង​លើកកម្ពស់​គុណភាព​ការងារ សម្រប​ខ្លួន​កម្ពុជា ឲ្យ​ដើ​រទាន់​យុគសម័យ សកលភាវូបនីយកម្ម​បច្ចេកវិទ្យា​ឌីជីថល ទន្ទឹមនឹងនេះ យើង​ក៏​ពិនិត្យឃើញ​ថា​បទល្មើស​ប​ច្ចេក​វិទ្យា ជាច្រើន ក៏​បាន​និង​កំពុង​វាយលុក​ផងដែរ ដូច្នេះ សិក្ខាសាលា​ស្តីពី សុវត្ថិភាព​សន្តិសុខ​សាយ​ប័រ​នៅ​កម្ពុជា នា​ថ្ងៃនេះ គឺ​ពិតជា​មាន​សារៈសំខាន់ និង​មាន​ប្រយោជន៍ ខ្លាំងណាស់ ចំពោះ​កម្លាំង​នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​បាន​អនុញ្ញាត ឲ្យ​ក្រុម​ការងារ​បច្ចេកទេ​ស នៃ​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ ចូលរួម​ជា​វាគ្មិន ក្នុង​សិក្ខាសាលា ស្តីពី​ស្ថានភាព​សន្តិសុខ​សាយ​ប័រ​នៅ​កម្ពុជា ដែល​ធ្វើឲ្យ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ឱកាស ក្រេប​យក​ចំណេះដឹង​ថ្មី ប្រកប​ដោយ​អត្ថប្រយោជន៍​មួយ​នេះ ។​

​បន្ទាប់​ពី​កម្មវិធី​បានបញ្ចប់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​នាំ​ប្រតិភូ​ទាំងអស់​ដើរ​ទស្សនា ហេដ្ឋារចនាសម្ព័ន្ធ និង​សម្ភារៈ បរិក្ខា នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកប​ដោយ​ភាព​សិទ្ធ​ស្នាល​បំផុត​ផងដែរ​៕​

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com