ទាន់ហេតុការណ៍
0

​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ៥៨០​នាក់ ត្រូវបាន​ប្រកាស​មុខតំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរសក្តិ​ថ្មី​!

​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ៥៨០​នាក់ ត្រូវបាន​ប្រកាស​មុខតំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរសក្តិ​ថ្មី​!

ដោយ​បាន​ទទួល​ការអនុញ្ញាត ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​រសៀល ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង ផ្ទេរ​ភារកិច្ច និង បំពាក់​ឋានន្តរសក្តិ ជូន​ដល់ នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ៥៨០​នាក់ ដោយ​ក្នុង​នោះ​រួមមាន​៖
– ថ្នាក់​អនុសេនីយ៍ឯក ចំនួន ០៦​នាក់​
– ថ្នាក់​អនុសេនីយ៍ទោ ចំនួន ១៦០​នាក់​
– ថ្នាក់​អនុសេនីយ៍ត្រី ចំនួន ០២​នាក់​
– ថ្នាក់​នាយចំណង់ ចំនួន ២៣៣​នាក់​
– ថ្នាក់​ព្រឹន្ទបាលឯក ចំនួន ១២​នាក់​
– ថ្នាក់​ព្រឹន្ទបាលទោ​០១ និង​ថ្នាក់​នាយឯក ០៣​នាក់ ។

​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ពាំនាំ​នូវ​ប្រសាសន៍​សួរ​សុខទុក្ខ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ជូន​ចំពោះ នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ទទួលបាន​មុខតំណែង និង​ឋានន្តរសក្តិ​ថ្មី​នា​ពេល​នេះ ព្រមទាំង​បាន​ណែនាំ​ឲ្យ​កងកម្លាំង​ទាំងអស់ សូម​បន្ត​អនុវត្ត​ភារកិច្ច និង​បទបញ្ជា​ទាំងឡាយ​ដែល​ថ្នាក់លើ​បាន​ដាក់ចុះ​ឲ្យបាន​ល្អ ប្រកប​ដោយ​វិន័យ​សណ្ដាប់ធ្នាប់ ពង្រឹង​ការងារ​សន្តិសុខ​សង្គម​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា និង​រួម​គ្នា​ទប់ស្កាត់​បង្ការ​បង្ក្រាប​បទល្មើស គ្រប់​ប្រភេទ​បាន​កាន់តែ​ប្រសើរ ជាពិសេស ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​ម៉ឹងម៉ាត់​នូវ​អនុសាសន៍​ណែនាំ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​បោសសម្អាត​ការជួញដូរ​គ្រឿងញៀន និង​ក្មេង​ទំនើ​ង ជា​អត្ថិភាព​ទី​១​ដែល​ត្រូវ​អនុវត្តន៍ ត្រៀម​ចូលរួម​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ដោយ​គ្រោះមហន្តរាយ ឬ​ហេតុការណ៍​ផ្សេងៗ​ដែល​កើតមានឡើង និង​ត្រូវ រឹតបន្តឹង ចាត់វិធានការ​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ក្រុម​ក្មេង​ទំនើ​ង ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ក្នុង​ការបង្ការ​ទប់ស្កាត់​ដោយ​គ្មាន​ការបន្ធូរបន្ថយ និង​គ្មាន​ការលើកលែង​នោះឡើយ ដើម្បី​ការពារ​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com