ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​១២ នៃ​ខណ្ឌ​ដង្កោ​!

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​១២ នៃ​ខណ្ឌ​ដង្កោ​!

នា​ព្រឹក ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​បរិវេណ​សាលាខណ្ឌ​ដង្កោ មាន​ការរៀបចំ​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​១២ នៃ​ខណ្ឌ​ដង្កោ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ អមដោយ ឯកឧត្តម លោក លោកស្រី អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌ ប្រធាន អនុប្រធាន និង​សមាជិក ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​១២ នៃ​ខណ្ឌ​ដង្កោ សរុប​មាន​ចំនួន ៤១៨​នាក់​។​

​ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​លើកឡើង​អំពី ជោគជ័យ​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​សមិទ្ធិផល​ថ្មីៗ​ជាច្រើន របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ដែល​ដឹកនាំ​ដោយ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​បាន​សម្រេច​ចាត់តាំង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ដើម្បី​ចូលរួម​គាំទ្រ និង​ជំរុញ​ការអនុវត្ត​កម្មវិធី​នយោបាយ យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល ឲ្យបាន​សកម្ម​ផុលផុស​នៅតាម​មូលដ្ឋាន ដើម្បី​រួម​គ្នា​បន្ត​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​ឈាន​ចូល​ដំណាក់កាល​ថ្មី សំដៅ​ឈាន​ឆ្ពោះ​ទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០​។​

​ឯកឧត្តម បញ្ជាក់បន្ថែម​ថា ក្នុងនាម​ឯកឧត្តម​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌ​ដង្កោ សូម​លើក​ទឹកចិត្ត​ដល់ ឯកឧត្តម លោក លោកស្រី អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌ ក៏​ដូចជា​ប្រធាន អនុប្រធាន និង​សមាជិក ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​១២ នៃ​ខណ្ឌ​ដង្កោ​ទាំងអស់ សូម​សហការ​ធ្វើការ​ជាមួយ​គ្នា​ឲ្យបាន​ល្អ មាន​ឆន្ទៈ មាន​ការទទួលខុសត្រូវ និង​មាន​ភាពម្ចាស់ការ ចុះ​ដល់​មូលដ្ឋាន ស្តាប់​ពី​តម្រូវការ បញ្ហា​ប្រឈម​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ ដើម្បី​រួមគ្នា​គិត រួមគ្នា​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត បាន​ទាន់ពេលវេលា ប្រកប​ដោយ​គណនេយ្យភាព និង​តម្លាភាព ព្រមទាំង​ប្តេជ្ញា​បន្ត​រួម​កម្លាំង​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ការកសាង សមិទ្ធផល​ថ្មីៗ​ថែម​ទៀត និង​ប្រែក្លាយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ឱ្យ​កាន់តែ​រីកចម្រើន​ប្រសើរឡើង​៕​

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com