ទាន់ហេតុការណ៍
0

នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ៣៧០​នាក់ ត្រូវបាន​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​ថ្មី​!

នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ៣៧០​នាក់ ត្រូវបាន​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​ថ្មី​!

​ដោយ​បាន​ទទួល​ការអនុញ្ញាត ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កុម្ភៈ និង​ទិសដៅ​ការងារ​ខែមីនា ឆ្នាំ​២០២៤ ព្រមទាំង​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ជូន​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ៣៧០​នាក់ ក្នុងនោះ​រួមមាន​៖ ថ្នាក់​វរសេនីយ៍ទោ ចំនួន ០១ នាក់​, ថ្នាក់​វរសេនីយ៍ត្រី ចំនួន ០៦ នាក់​, ថ្នាក់​អនុសេនីយ៍ឯក ចំនួន ០៧ នាក់​, ថ្នាក់​អនុសេនីយ៍ទោ ចំនួន ១០៩ នាក់​, ថ្នាក់​អនុសេនីយ៍ត្រី ចំនួន ១៣ នាក់​, ថ្នាក់​នាយចំណង់ ចំនួន ៦៨ នាក់​, ថ្នាក់​ព្រឹន្ទបាលឯក ចំនួន ២៣ នាក់ និង​ថ្នាក់​ព្រឹន្ទបាលទោ ចំនួន ០៦ នាក់​។​

​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ពាំនាំ​នូវ​ប្រសាសន៍​សួរ​សុខទុក្ខ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជូន​ចំពោះ នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ទទួលបាន​មុខតំណែង និង​ឋានន្តរសក្តិ​ថ្មី​នា​ពេល​នេះ និង​បាន​ណែនាំ ឲ្យ​បន្ត​អនុវត្ត ភារកិច្ច និង​បទបញ្ជា​ទាំងឡាយ​ដែល​ថ្នាក់លើ​បាន​ដាក់ចុះ​ឲ្យបាន​ល្អ ប្រកប​ដោយ​វិន័យ​សណ្ដាប់ធ្នាប់ ពង្រឹង​ការងារ​សន្តិសុខ​សង្គម​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា និង​រួម​គ្នា​ទប់ស្កាត់​បង្ការ​បង្ក្រាប​បទល្មើស គ្រប់​ប្រភេទ​បាន​កាន់តែ​ប្រសើរ ជាពិសេស ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​ម៉ឹងម៉ាត់​នូវ​អនុសាសន៍​ណែនាំ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​បោសសម្អាត​ការជួញដូរ​គ្រឿងញៀន ជា​អត្ថិភាព​ទី​១​ដែល​ត្រូវ​អនុវត្តន៍ និង​ត្រូវ​ត្រៀម​ចូលរួម​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ដោយ​គ្រោះមហន្តរាយ ឬ​ហេតុការណ៍​ផ្សេងៗ​ដែល​កើតមានឡើង ក្នុង​ភូមិសាស្ត្រ​ធានី​ភ្នំពេញ ហើយ​ប្រសិនបើ​មាន​សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ណា​ម្នាក់ មាន​ការពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន នឹង​ត្រូវ​បាន​ស្នើ​សុំ​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ​ដោយ​គ្មាន​លើកលែង ដូច្នេះ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំងអស់​ត្រូវតែ​ជៀស​អោយ​ឆ្ងាយ ពី​គ្រឿងញៀន​ជាដាច់ខាត​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ថែមទៀតថា ក្រោម​វីរភាព​លះបង់​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​ផ្តើម​ចេញពី​ការ​យក​ជីវិត​ធ្វើ​ដើមទុន​ឆ្ពោះទៅ​រក​ការ​រំដោះជាតិ រហូត​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ បញ្ចប់​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរក្រហម​ទាំង​ស្រុង ធ្វើឲ្យ​ប្រទេស​ជាតិ​មាន សន្ដិភាព និង​ការឯកភាព​ជាតិ​ពេញលេញ មាន​ស្ថិរភាព​នយោបាយ និង​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ដល់​សព្វថ្ងៃ ដូច្នេះ​យើង​ត្រូវ​ចងចាំ​ជានិច្ច និង​ត្រូវ អរគុណ​សន្តិភាព អរគុណ នយោបាយ​ឈ្នះ​ឈ្នះ ដឹងគុណ​ស្ថាបនិក មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិ​ក​រ នយោបាយ​ឈ្នះ​ឈ្នះ ដែល​នាំមក​នូវ សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ​ជូន​ដល់​កម្ពុជា និង​បន្ត​ប្រឹងប្រែង​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត និង​ពេលវេលា​ផ្ទាល់ខ្លួន ពេលវេលា​គ្រួសារ​ប្តេជ្ញា បម្រើ ការពារ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ដែល​ជា​មេដឹកនាំ​វ័យក្មេង​ពោរពេញ​ដោយ​សមត្ថភាព និង​សក្តានុពល​ខ្ពស់ ក្នុងពេល​បច្ចុប្បន្ន និង​តទៅ​អនាគត​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com