ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​គោរព​ជូនពរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ និង​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​

ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​គោរព​ជូនពរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ និង​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​គោរព​ជូនពរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ និង​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​សូម​សម្តែង​នូវ​ក្តីបារម្ភ​យ៉ាងខ្លាំង បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឧត្តម​ភរិយាដ៏​ឧត្តុង្គឧត្តម​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ដួល​ក្នុង​បន្ទប់​សម្រាក ហើយ​ត្រូវបាន​បញ្ជូន​មក​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលម៉ែ​ត​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រម​ទាំង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា​ការពារ​ប្រោះព្រំ​នូវ​សព្ទ សាធុការ​ពរជ័យ​គ្រប់ប្រការ​ជូន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​ទទួលបាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន ឆាប់​បាន​ជាសះស្បើយ​ពី​ជំងឺ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជានិច្ចកាល​តែងតែ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី ក្នុងនាម​ជា​មាតា​មនុស្សធម៌ ជួយ​ដោះស្រាយ​ទុក្ខលំបាក ជូន​ប្រជាពលរដ្ឋ​ជួប​គ្រោះមហន្តរាយ អ្នក​ទីទ័លក្រ អ្នក​ផ្ទុកមេរោគ​អេដស៍ ក្រុម​ជន​ងាយ​រងគ្រោះ ស្ត្រី កុមារ ជនពិការ ជន​ចាស់ជរា​គ្មាន​ទីពឹង ដែល​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​បាន​ទាន់ពេលវេលា ដោយ​មិន​រើសអើង និង​មិន​ទុក​នរណា​ម្នាក់​ចោល ព្រមទាំង​រួម ចំណែក​លើក​ស្ទួយ​សមភា​ព​យេនឌ័រ និង​ការផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេង​ស្រី​ក្នុងសង្គម លើកកម្ពស់​សីលធម៌ សង្គម និង​តម្លៃ​ស្ត្រី ដែល​ធ្វើឱ្យ​ស្ត្រី​កម្ពុជា​មាន​ឱកាស ចូលរួម​គ្រប់​សកម្មភាព​សង្គម និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន ជា​រៀងដរាបមក​។​

​សូម សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សម្តេច​អគ្គមហាសេនាបតី​តេជោ ដែល​ជា​ឧត្តម​ស្វាមី ព្រមទាំង​ក្រុមគ្រួសារ​ជា​ទីស្រឡាញ់ សូម​បាន​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com