ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស របស់ គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​ព្រែកកំពឹស​!

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស របស់ គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​ព្រែកកំពឹស​!

​នា​ព្រឹក​ថ្ងៃ​សៅរ៍​ទី ០៦-០១-២០២៤ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែក​កំពឹស បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា (​ថ្ងៃទី​០៩-​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣) ដែល​បាន​រៀបចំ​ឡើង​នៅ​បរិវេណ​ទីស្នាក់ការ គណៈកម្មាធិការ​គណបក្ស​សង្កាត់​ព្រែក​កំពឹស និង​មាន​ការចូលរួម​ពី លោក អ៊ុយ សុន អនុប្រធាន​ក្រុមការងារ លោក កន សុកេន អនុប្រធាន​ប្រចាំការ គណៈកម្មាធិការ​គណបក្ស​សង្កាត់​ព្រែក​កំពឹស ព្រមទាំង ឯកឧត្តម អស់លោក​ក្រុមការងារ​អមដំណើរ លោក លោកស្រី​ក្នុង​ជួរ​គណៈកម្មាធិការ​គណ​បក្ស​សង្កាត់ គណៈ​សាខា​បក្ស​ភូមិ អនុសាខា​បក្ស​ភូមិ ប្រធាន​-​អនុប្រធាន​ក្រុម​បក្ស ក្នុង​សង្កាត់​ព្រែកកំពឹស​ទាំងអស់ ព្រមទាំង​យុវជន​ភូមិ​-​សង្កាត់ សរុប​ទាំងអស់​មាន​ចំនួន ១,០៣៣​នាក់ ។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​នាំយក​អាហារសម្រន់ និង​ទឹក​សុទ្ធ ចូលរួម​បរិភោគ​រួមគ្នា​ជាមួយ សមាជិក សមាជិកា​ទាំងអស់ ប្រកប​ដោយ​ភាពស្និទ្ធស្នាល​។ នៅ​ចុងបញ្ចប់​នៃ​កម្មវិធី ឯកឧត្តម រ័ត្ន ស្រ៊ាង បានប្រគល់​កុំព្យូទ័​រលើ​តុ​ចំនួន ០៣​គ្រឿង​ជូន​ដល់​សាលា​វិទ្យាល័យ សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដើម្បី​ទុក​បម្រើ​ការងារ​ក្នុង​សាលា និង​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​ក្រុមយុវជន និង​កម្លាំង​ការពារ​សណ្តាប់ធ្នាប់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នា​ឱកាស​នោះ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ២០,០០០​រៀល ៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com