ទាន់ហេតុការណ៍
0

​ចោរលួច​ម៉ូតូ​០២​នាក់​ប្រុស​ស្រី ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​!

​ចោរលួច​ម៉ូតូ​០២​នាក់​ប្រុស​ស្រី ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​!

កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៣ មាន​ប្រជាពលរដ្ឋ​ប្តឹង​មកកាន់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ របស់​មណ្ឌល​បញ្ជា​ប្រតិបត្តិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លើ​ករណី​លួច​កាច់​ក​ម៉ូតូ​០១​គ្រឿង​នៅ​ចំណុច ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។ ភ្លាមៗ​នោះ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​បើក​ការស្រាវជ្រាវ​តាម​ស្វែងរក​ជនសង្ស័យ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ មានឈ្មោះ តាំង ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង ឈ្មោះ យ៉ា សុខ​ណា​ង ភេទ​ស្រី អាយុ​២៨​ឆ្នាំ ដោយ​ចាប់​យក​វត្ថុតាង ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា សេ​១២៥ ពណ៍​ខ្មៅ ស៊េរី ២០២២ ស្លាក​លេខ ស្វាយរៀង 1T-2940 ជា​របស់​ជនរងគ្រោះ បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com