ទាន់ហេតុការណ៍
0

ជួយ​គ្នា​ក្នុង​គ្រា​លំបាក​! កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ២ នាក់ ចូលរួម​បរិច្ចាគ​ឈាម ជួយ​ដល់​ស្ត្រី​អ្នកជំងឺ​ត្រូវការ​ឈាម​បន្ទាន់​

ជួយ​គ្នា​ក្នុង​គ្រា​លំបាក​! កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ២ នាក់ ចូលរួម​បរិច្ចាគ​ឈាម ជួយ​ដល់​ស្ត្រី​អ្នកជំងឺ​ត្រូវការ​ឈាម​បន្ទាន់​

​ស្ត្រី​អ្នកជំងឺ​ម្នាក់ ឈ្មោះ ជួន រ៉ាំ អាយុ ២៩ ឆ្នាំ មកពី​ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ ។ ស្ត្រី​អ្នកជំងឺ​ម្នាក់ ឈ្មោះ ជួន រ៉ាំ អាយុ ២៩ ឆ្នាំ មកពី​ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ សភាព​ជំងឺ​ធ្ងន់ធ្ងរ ត្រូវការ​អ្នកស្ម័គ្រចិត្ត បរិច្ចាគ​ឈាម​ជាបន្ទាន់ គ្រាន់តែ​បានលឺ​ព័ត៌មាន​ថា អ្នកជំងឺ​ជា​អ្នក​បន្ទាយមានជ័យ លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នឹករលឹក​ដល់​អនុស្សាវរីយ៍ កាល​លោក​នៅ​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដែល​ធ្លាប់​រួម​ការងារ រួមសុខទុក្ខ​និង​ទំនាក់ទំនង​ស្និទ្ធស្នាល ជាមួយ​បងប្អូន​អាវុធហត្ថ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​នោះ លោក​ក៏​បាន​ចាត់​ឲ្យ​ក្រុមការងារ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​២​នាក់ ទៅ​ចូលរួម​បរិច្ចាគ​ឈាម ជួយ​ដល់​ប្អូនស្រី​ភ្លាមៗ​ទាន់ពេលវេលា​។​

លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មាន​ការកោតសរសើរ​យ៉ាងខ្លាំង ដល់​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ ដែល​បាន​មើលថែ ព្យាបាល ប្អូនស្រី ក្នុង​រយៈពេល​ជាង​១​ខែ​មកនេះ ដោយ​ក្តី​អនុគ្រោះ និង​យកចិត្តទុកដាក់​បំផុត ៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com