ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកបំប៉នមេរៀន ស្តីពីជំនាញស្វ័យការពារខ្លួន និងការសង្គ្រោះបឋមក្នុងពេលប្រតិបត្តិការ បង្ហាត់បង្រៀនដោយ លោក Paul Johnstone ដែលជាគ្រូបង្ហាត់ជំនាញស្វ័យការពារខ្លួន (Krav Maga) និងជំនាញការសង្គ្រោះបឋមក្នុងពេលប្រតិបត្តិការមកពីប្រទេសអូស្ត្រាលី ក្រោមការសម្របសម្រួលរបស់ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពីកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូប។
បន្ទាប់ពីបានធ្វើការបង្ហាត់បង្រៀន នូវមេរៀនរួចមក លោក Paul Johnstone ក៏បានប្រគល់ជូននូវសម្ភារសង្គ្រោះបឋមក្នុងពេលប្រតិបត្តិការមួយចំនួន ព្រមទាំងវត្ថុអនុស្សាវរីយ៍ ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ៕