ទាន់ហេតុការណ៍
0

​កម្លាំង​វរ​អន្តរាគមន៍ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រៀម​ទៅ​ហ្វឹកហាត់​បាញ់កាំភ្លើង នៅ​ប្រទេស​វៀតណាម ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!

​កម្លាំង​វរ​អន្តរាគមន៍ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រៀម​ទៅ​ហ្វឹកហាត់​បាញ់កាំភ្លើង នៅ​ប្រទេស​វៀតណាម ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!

ដោយ​បាន​ការអនុញ្ញាត​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ព្រឹក ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ជួប​សំណេះសំណាល​ផ្តាំផ្ញើ​ជាមួយ កម្លាំង​វរ​អន្តរាគមន៍ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ០៣​នាក់ ដែល​ត្រៀម​ចេញ​ទៅ​ហ្វឹកហាត់​បាញ់កាំភ្លើង នៅ​ប្រទេស​វៀតណាម និង​បន្ត​ប្រឡង​ប្រជែង ដើម្បី​ជាប់​ឈ្មោះ​ជា​បេក្ខភាព​ឆ្ពោះទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បាញ់កាំភ្លើង អាស៊ាន នៅ​ប្រទេស​ថៃ នាពេលខាងមុខ​។​

​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ឯក សៀ ទីន ក៏​បាន​នាំយក​នូវ​ថវិកា​ឧបត្ថម្ភ​របស់ លោក​ឧត្តមសេនីយ៍ឯក មេបញ្ជាការ ជូន​ដល់​ក្រុម​បាញ់​កាំភ្លើង​ទាំង​០៣​នាក់ ជា​ចំណងដៃ​មុន​ចេញដំណើរ និង​បាន​ជូនពរ​សូម​ឲ្យ​ក្រុម​បាញ់​កាំភ្លើង​ទាំង ០៣​នាក់ ចេញ​ទៅ​ហ្វឹកហាត់​ប្រកបដោយ​សុវត្ថិភាព និង​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រឡង ផងដែរ​៕​

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com