ទាន់ហេតុការណ៍
0

រដ្ឋបាល​ខេត្ត​កណ្ដាល ទូងស្គរ​ចូលរួម​អបអរសាទរ «​រមណីយដ្ឋាន​ប្រាសាទ កោះ​កេរ​» ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ វប្បធម៌​ពិភពលោក​

រដ្ឋបាល​ខេត្ត​កណ្ដាល ទូងស្គរ​ចូលរួម​អបអរសាទរ «​រមណីយដ្ឋាន​ប្រាសាទ កោះ​កេរ​» ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ វប្បធម៌​ពិភពលោក​

ខេត្ត​កណ្ដាល​៖ នៅ​បរិវេណ​សាលាខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ ឯកឧត្ដម នូ សា​ខន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល និង​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ដឹកនាំ​ឯកឧត្ដម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរង​ខេត្ត កងកម្លាំង​ទាំង​៣ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ទូងស្គរ​ចូលរួម​អបអរសាទរ «​រមណីយដ្ឋាន​ប្រាសាទ កោះ​កេរ​» ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ វប្បធម៌​ពិភពលោក​។

​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បានឱ្យដឹងថា​៖ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អបអរសាទរ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់ មួយ​របស់​ជាតិ និង​ប្រជាជន​កម្ពុជា ទាំងមូល​នាឱកាស «​រមណីយដ្ឋាន​ប្រាសាទ​កោះកេ » ត្រូវបាន គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ បានសម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។

​ឯកឧត្ដម​បន្តថា​៖ រដ្ឋបាល​ខេត្ត​កណ្ដាល បាន​ធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​ក្រុង​-​ស្រុក​, ឃុំ​-​សង្កាត់​, មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត គ្រប់​ស្ថាប័ន​រដ្ឋ ឯកជន រោង​ចក​សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្ត​អារាម វិហារ​សាសនា និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្ត​កណ្ដាល សូម​រួមគ្នា​ធ្វើការ​វាយគង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក តាម​គ្រប់ មធ្យោបាយ​ដែល​ខ្លួន​មាន នៅ​ថ្ងៃ​ពុធ ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​គ្រប់​ទីកន្លែង​សាធារណៈ​សំខាន់ៗ ឱ្យបាន​ច្រើន​កុះករ ខ្ញៀវ​ខ្ញា ប្រកប​ដោយ​សេចក្ដី​សប្បាយ រីករាយ ក្នុងការ​សាទរ​ចំពោះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​។

​ឯកឧត្ដម បាន​បន្ថែ​ថា​៖ នា​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​ក្លាយ​ជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយទៀត​របស់​ជាតិ និង ប្រជាជន​កម្ពុជា ទាំងមូល ដោយ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ បានសម្រេច ជា​ឯកច្ឆ័ន្ទ​ចុះ «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​” ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក តាមរយៈ​សេចក្ដី សម្រេច 45 COM 8B.8 នៅក្នុង សម័យប្រជុំ​លើក​ទី​៤៥ របស់ខ្លួន នៅ​ទីក្រុង​រី​យ៉ាដ ប្រទេស អារ៉ាប៊ីសាអ៊ូឌីត​។​

 

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com