ទាន់ហេតុការណ៍
0

លោក ហ៊ុន ម៉ា​ណែ​ត អរគុណ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​លើសលប់​

លោក ហ៊ុន ម៉ា​ណែ​ត អរគុណ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​លើសលប់​

​លោក​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ដែល​បាន​ផ្តល់​នូវ​ភាព​ជឿជាក់​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​តាមរយៈ​ការផ្តល់ជូន​នូវ​សន្លឹក​ឆ្នាត​គាំទ្រដ៏​ច្រើន​សន្ធឹកសន្ធាប់​លើសលប់ ក្នុង​ការបោះឆ្នាត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណ​តិ្ត​ទី ៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​ពេល​ថ្មីៗ​នេះ​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។​

​លោក​ថ្លែងបន្តថា នេះ​គឺជា​សក្ខីភាព​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ពលរដ្ឋ​ជា​ម្ចាស់​ស្រុក​បាន​មើលឃើញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​សមា​ជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​លំដាប់ថ្នាក់​ក្នុង​ការបម្រើ​ដោយ​ពុំ​គិត​ពី​ការនឿយហត់​ព្រមទាំង​បូជា​លះបង់​ដោយ​ប្រ​ទ្បូ​ក​ក្នុង​គ្រោះថ្នាក់​និង​ការលំបាក​គ្រប់​សព្វបែបយ៉ាង ជាពិសេស​ក្នុង​ដំណាក់កាល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​និង​ស្ថិរភាព​សេដ្ឋកិច្ច​-​សង្គម​ធានាបាន​នូវ​ភាព​សុខុដុមរមនា​ជូន​សង្គមជាតិ​និង​ប្រជាជន​។ បន្ត​ទៅមុខ​ទៀត​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ប្តេជ្ញាចិត្ត​ខិតខំ​បម្រី​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​ដើម្បី​រួមគ្នា​ថែរក្សា​កសាង​អភិវឌ្ឍន​កម្ពុជា​ឱ្យ​កាន់តែ​រុងរឿង​និង​ស្ថិតស្ថេរ​យូ​អង្វែង​ត​រៀង​ទៅ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។​

​ការថ្លែងអំណរគុណ​នេះ ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ឡ​ប្រព្រឹត្ត​កម្ម​សំណល់​វេជ្ជសាស្ត្រ​ចំនួន​ប្រាំ​ខេត្ត​របស់​ក្រុមហ៊ុន​ប៊ុន​លាង​លី​គ្លូ​ប៊​ល​ឯ​.​ក​ស្ថិតក្នុង​ភូមិ​ចំ​ការគួយ​ឃុំ​ព្រៃពួច​ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែ​មិថុនា​ឆ្នាំ​២០២២​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​តែង​បាន​ចាត់ទុក​វិស័យ​ឯកជន គឺជា​ក្រុម​ប្រតិបត្តិ​ករ​ជាក់ស្ដែង នៃ​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ ។ វិស័យ​ឯកជន​គឺជា​ប្រភព​ដ៏​ធំធេង​មួយ​នៃ​ការវិនិយោគ​ក្នុង​ការ​ជម្រុញ​វឌ្ឍនភាព​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ឱ្យ​កាន់តែ​រីកចម្រើន​និង​មាន​ភាព​ច្នៃប្រឌិត​ប្រកបដោយ​ចីរភាព ហើយក៏​ជា​ដៃគូ​សំខាន់​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ការលើកកម្ពស់​សុ​ខ​ភាព​សាធារណៈ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។​មួយវិញទៀត​សុខភាព​គឺជា​ទ្រព្យធន​ដ៏​មាន​តម្លៃ​មិន​អាច​ខ្វះ​បាន​នៅក្នុង​ដំណើរ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ជាពិសេស​ការ​ទ្រទ្រង់​នូវ​ស្ថិរភាព​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​,​ការកាត់បន្ថយ​ភាពក្រីក្រ​និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ។ ផ្តើមចេញ​ពី​គោល​គំនិត​ទាំង​នេះ​រាជរដ្ឋាភិបាល​តែង​បាន​ខិតខំ​បង្កើន​ធនធាន​និង​កិច្ចសហប្រតិបត្តិការ​កៀរគរ​ជំនួយ​ជាតិ និង​ដៃគូ​អភិវឌ្ឍ​អន្តរជាតិ​ជា​ពិសេស​ការបើក​ទូលាយ​ឱ្យមាន​ការចូលរួម​ពី​វិស័យ​ឯកជន​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​នៃ​ប្រព័ន្ធ​សុខាភិបាល​រួម​មាន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​,​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​,​ការបំពាក់​ឧបករណ៍​បរិក្ខា​រហើយ​ជាក់ស្តែង​គឺ​ការគ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​នេះ​ជាដើម​ដែល​ម្រើ​ឱ្យ​ដល់​ការផ្តល់​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព​នៅ​ទូទាំង​ប្រទេស​។​

​ជាមួយគ្នានេះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ ត​ក៏បាន​ចូលរួម​អបអរសាទរ​ចំពោះ​ការសម្ពោធ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ឡ​ប្រព្រឹត្ត​កម្ម​សំណល់​វេជ្ជសាស្ត្រ​របស់​ក្រុម ហ៊ុន​ប៊ុន​លាង​លី​គ្លូ​ប៊​ល នា​ឱកាស​នេះ ដើម្បី​ធ្វើការ​ការប្រមូល​គ្រប់គ្រង​និង​ប្រព្រឹត្ត​កម្ម​សំណល់​វេជ្ជសាស្ត្រ​ដោយ​នៅក្នុង​ដំណាក់កាល​ទី​១​នេះ​ក្រុមហ៊ុន​បាន​សាងសង់​ដំឡើង​និង​បាន​ឈាន​ដល់​ការបើក​ដំណើរការ​ទីតាំង​ឡ​ប្រព្រឹត្ត​កម្ម​សំណល់​វេជ្ជសាស្ត្រ​រហូត​ដល់​ប្រាំ​កន្លែង​រួមមាន​ខេត្តកណ្តាល​កំពត​ត្បូងឃ្មុំ​បន្ទាយមានជ័យ​និង​ខេត្ត​ស្ទឹងត្រែង ។ ទីតាំង​ទាំង​ប្រាំ​នេះ​ក៏​មាន​លទ្ធភាព​ផ្តល់​សេវាកម្ម​គ្រប់​ដណ្តាប់​បណ្តា​ខេត្ត​ជាច្រើន​នៅ​ជុំវិញ​ផងដែរ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្នុង​ផែនការ​បន្ទាប់​ក្រុមហ៊ុន​ក៏​មាន​គម្រោង​ពង្រីក​អាជីវកម្ម​ដោយ​នឹង​សាងសង់​ទីតាំង​និង​ដំឡើង​ឡ​ប្រព្រឹត្ត​កម្ម​សំណល់​វេជ្ជសាស្ត្រ​បន្ថែមទៀត​ឱ្យបាន​គ្រប់​២៤​ខេត្ត​នៅ​ទូទាំង​ប្រទេស​ទៀត​ផង ។​

 

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com