ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ចុះ​ថ្លែងអំណរគុណ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ទូទាំង​សង្កាត់​ព្រែកកំពឹស​!

ឯកឧត្តម រ័ត្ន ស្រ៊ាង ចុះ​ថ្លែងអំណរគុណ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ទូទាំង​សង្កាត់​ព្រែកកំពឹស​!

​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៦ ខែ​សីហា ឆ្នាំ​២០២៣ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​លោក លោកស្រី ក្នុង​ជួរ​គណៈកម្មាធិការ​គណ​បក្ស​សង្កាត់ ប្រធាន អនុប្រធាន​សាខា​បក្ស​ភូមិ ក្រុម​ការងារ​យុវជន សកម្មជន ទូទាំង​សង្កាត់​ព្រែកកំពឹស និង​សម្តែង​ការថ្លែងអំណរគុណ ចំពោះ​ក្រុម​ការងារ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​យុទ្ធនាការ​ឃោសនា​រក​សម្លេងឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និតិ​កាល​ទី​០៧ កន្លងមក ដែល​ជា​ការរួមចំណែក​ជួយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​លទ្ធផល​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី ធានាបាន​នូវ​និរន្ត​ភាព សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍន៍​កាន់តែ​រីកចម្រើន ជូន​កម្ពុជា​។​

​ក្នុងឱកាស​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​ផ្តល់ជូន​នូវ​ថវិកា រួម​ជាមួយ​ភេសជ្ជៈ ឧ​ត្ថ​ម្ភ​ជូន​ដល់​ក្រុមការងារ​សាខា​គណបក្ស​ភូមិ​ទាំងអស់ ដើម្បី​យក​ទៅ​រៀបចំ​ពិធី​ជប់លៀង​ពិសារ​អាហារ​សាមគ្គី​តាម​សាលា​បុណ្យ​ភូមិ​នី​មួយៗ​ជាមួយ​ប្រជាពលរដ្ឋ​តាម​ភូមិ​រាងខ្លួន ជា​ការអបអរសាទរ​ចំពោះ​ជោគជ័យ​ដ៏​ត្រចះត្រចង់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​និតិ​កាល​ទី​០៧​នេះ​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com