ទាន់ហេតុការណ៍
0

អភិបាលខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត និង​ដាក់​ចេញ​នូវ​ផែនការ​នានា ដើម្បី​ឆ្លើយតប​ទៅ និង​សំណូមពរ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​

អភិបាលខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត និង​ដាក់​ចេញ​នូវ​ផែនការ​នានា ដើម្បី​ឆ្លើយតប​ទៅ និង​សំណូមពរ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​

(​ខេត្ត​កណ្តាល​)៖ រដ្ឋបាល​ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ប្រចាំ​ខែ​ឧសភា ក្រោម​កិច្ច​ដឹកនាំ​ពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​។

​បន្ទាប់​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា បាន​លើកឡើង​នូវ​វឌ្ឍនភាព​ការងារ លទ្ធផល​សម្រេច​បាន និង​បញ្ហា​ប្រឈម​ជូន​អង្គប្រជុំ រួម​គ្នា​ត្រួតពិនិត្យ​ពិភាក្សា និង​ធ្វើ​ការដោះស្រាយ​នូវ​ចំណុច​ដែល​ខ្វះ​ចន្លោះ​នោះ​រួចមក ក្នុង​នាម​រដ្ឋបាល​ខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ​បាន​សម្ដែង​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ ដល់​អាជ្ញាធរ​ក្រុង​-​ស្រុក និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត ដែល​បាន​ខិតខំ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ការចូលរួម​គាំទ្រ​អនុវត្តន៍​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល កាត់បន្ថយ​ភាពក្រីក្រ និង​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដោយ​ស្មោះត្រង់​ត្រឹមត្រូវ​។

​ក្នុងឱកាស​នោះ ឯកឧត្តម​ក៏​បាន​ដាក់ចេញ​នូវ​ផែនការ មួយចំនួន ដើម្បី​ធ្វើ​ការឆ្លើយតប​ទៅនឹង​ភាព​រីកចម្រើន​របស់​ប្រទេសជាតិ និង​សំណូមពរ​ចាំបាច់​របស់​ប្រជាពលរដ្ឋ និង​បាន​ណែនាំ​ដល់​រដ្ឋបាល​ក្រុង​-​ស្រុក ត្រូវ​បន្ត​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ត្រូវ​ពង្រឹង​ការងារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​អោយបាន​ម៉ឹងម៉ាត់ បង្ក្រាប​ល្បែងស៊ីសង បញ្ហា​គ្រឿងញៀន និង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​ធ្វើ​ការណែនាំ​ដល់​បណ្តា​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន​ត្រូវ​បន្ត​ពង្រឹង​កិច្ចការងារ​របស់​ខ្លួន​អោយបាន​ល្អ​ប្រសើរ​ពិសេស​ត្រូវ​ពន្លឿន​ការងារ​ដីធ្លី ការងារ​កសិកម្ម ដើម្បី​ផលប្រយោជន៍​រួម​ពិសេស​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន និង​ពង្រឹង​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព​ឲ្យបាន​ល្អ​ប្រសើ​រ ពិសេស​រក្សា​ឲ្យបាន​សន្តិភាព​ជូន​សង្គមជាតិ​។

​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​អំពាវនាវ​ដល់​អភិបាល​ក្រុង​-​ស្រុក​ទាំង​១១​ត្រូវ​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដែល​មិន​ទាន់​បាន ចាក់​វ៉ាក់សាំ​ងដូស ជម្រុញ​ដូសទី​៥ ដើម្បី​បង្ការ​ជំងឺ​កូវី​ដ​-១៩ ឱ្យបាន​គ្រប់ៗ​គ្នា ទៅតាម​ទីតាំង និង​ពេលវេលា ដែល​រដ្ឋបាល​ខេត្ត​បានកំណត់ នា​ពេលកន្លងមក និង​បន្ត​អនុវត្ត​នូវ​វិធាន ការការពារ​ខ្លួន​បី​ការពារ បី​កុំ អោយបាន​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com