ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយ អតីត​លោកគ្រូ​អ្នកគ្រូ និង​អតីត​មិត្តភក្តិ​សិស្សសាលា​បាក់​ទូក​មួយ​ក្រុម បាន​ចូលរួម​ពិធី​បុណ្យសព អតីត​អ្នកគ្រូ​អក្សរសាស្ត្រ​ខ្មែរ ជើងចាស់​០១​រូប​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយ អតីត​លោកគ្រូ​អ្នកគ្រូ និង​អតីត​មិត្តភក្តិ​សិស្សសាលា​បាក់​ទូក​មួយ​ក្រុម បាន​ចូលរួម​ពិធី​បុណ្យសព អតីត​អ្នកគ្រូ​អក្សរសាស្ត្រ​ខ្មែរ ជើងចាស់​០១​រូប​!

​អ្នកគ្រូ មាស មូ​លី ជា​អតីត​គ្រូបង្រៀន​អក្សរសាស្ត្រ​ខ្មែរ​នៅ​សាលា​បាក់​ទូក​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ បាន​ទទួលមរណៈភាព កាលពី​យប់​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ ក្នុង​ជន្មាយុ​៨៣​ឆ្នាំ ដោយ​ជរាពាធ និង​បាន​ប្រារព្ធ​ធ្វើ​បុណ្យ​នៅ​គេហដ្ឋាន​ស្ថិតនៅ​ក្នុង​បុរី​អ័រគី​ដេ ផ្លូវ​២០០៤ ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ក្រោយពេល​បាន​ទទួលដំណឹង​ដ៏​សោកសៅ​នេះ ក្រុម​អតីត​មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក​មួយ​ក្រុម មាន​ទាំង​ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួមជាមួយ អតីត​លោកគ្រូ​អ្នកគ្រូ បានរួម​គ្នា​ចូលរួម​ជា​ថវិកា​ផ្ទាល់ខ្លួន សរុប​បាន​ចំនួន ១០​លាន​រៀល ប្រគល់ជូន​ដល់​គ្រួសារ​សព អ្នកគ្រូ មាស មូ​លី និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ព្រមទាំង​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​គ្រូ ឲ្យបាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​អតីត​សិស្ស​សាលា​បាក់​ទូក​ជំនាន់​ទសវត្ស​ឆ្នាំ​១៩៨០​ខាងលើ គឺ​តែងតែ​សាមគ្គី​ជួយ​គ្នា ជាប់​ជាប្រចាំ​មក​ជា​ច្រើន​ឆ្នាំ​ហើយ គឺ​ជួយ​ដល់​មិត្ត​ដែល​ជួប​ការលំបាក​ហើយ​ខ្វះ​លទ្ធភាព ជួយ​ដល់​អតីត​លោកគ្រូ​អ្នកគ្រូ​គ្រប់​គ្នា​ដែល​លោក​កំពុង​នៅ​មាន​ព្រះជន្ម ស្រប​តាម​ពាក្យស្លោក​ធ្វើ​បុណ្យទាន់​ខែភ្លឺ និង​ស្រប​តាម​ពាក្យស្លោក​របស់​ក្រុម​ដែល​បាន​បង្កើតឡើង​ថា “​សាមគ្គី​មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក​” ៕​

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com