ទាន់ហេតុការណ៍
0

សម្ពោធ​អគារ​រដ្ឋបាល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​

សម្ពោធ​អគារ​រដ្ឋបាល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​

អគារ​រដ្ឋបាល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​កម្ពស់ ៣៥​ជាន់ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្មីៗ​កន្លងទៅ​នេះ​ដោយ​ឋិត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​នៅក្នុង​ឱកាស​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​ប្រមាណ ១​ម៉ោង​៤០​នាទី​។​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​តេជោ​៖

*​ជា​ប្រសាសន៍​នៃ​កិច្ច​សំណេះសំណាល សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​ជា​ឱកាស​ល្អ​ដោយ​ព្រះ​ភិរុណ​ប្រោស​ព្រំ​ពេល​ព្រឹក​ព្រលឹ​មយ៉ាង​ត្រជាក់ត្រជុំ​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ទីតាំង​អគារ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នា​ពេលនេះ គឺជា​ទីតាំង​មួយ​ដែល​មាន​សភាព​រខេករ​ខា​ក​។​
*​សម្តេច​តេជោ ហ៊ុន សែន​បាន​មានប្រសាសន៍​ឱ្យដឹងថា អគា​រទាំង​៣​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចំណាយ​ថវិកា​ជាង ៥០​លាន​ដុល្លារ​។​
*​ឆ្នាំនេះ​ជា​ខួប​៧០​ឆ្នាំ នៃ​ការបង្កើត​ឱ្យមាន​ស្ថាប័នគយ និង​រដ្ឋាករ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​រំលឹក​នឹក​ដល់​គុណូបការៈ​ដ៏​ធំធេង​របស់​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​បង្កើត​ស្ថាប័ន​នេះ​ឡើង​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​រំលឹក​នូវ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ច្រើន​អនេក​របស់​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ​ក្នុង​ព្រះរាជ​បូជនីយកិច្ច​ក្នុង​ការទាមទារ​ឯករាជ្យ ជូន​ជាតិ​កម្ពុជា​ពី​បារាំង និង​កសាង​សង្គម​ជាតិ​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ស្ញប់ស្ញែង​ចំពោះ​ព្រះ​បញ្ញាញាណ និង​ព្រះរាជ​បូជនីយកិច្ច​របស់​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ដែល​បាន​ប្រើ​បញ្ញាញាណ​ទាមទារ​ឯករាជ្យ ដោយ​មិន​ប្រើ​កម្លាំង​ប្រដាប់អាវុធ​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បើ​គ្មាន​ព្រះរាជ​បូជនីយកិច្ច​របស់​សម្តេច នរោត្តម សីហនុ ប្រហែល​កម្ពុជា​នៅតែ​ជា​ដែនដី​មួយ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​បារាំង​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​ស្ថាប័នគយ​ក្រោយ​ពេល​វាយ​ផ្ទួលរំលំ​របប​ប្រល័យ​ពូជសាស​ន៍ ត្រូវ​បាន​ស្នើ​បង្កើតឡើង​វិញ​ដោយ​លោក តាំង សារិន រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ក្នុងសម័យ​រដ្ឋ​កម្ពុជា​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​សរសើ​រលោក តាំង សារិន បាន​ទស្សនៈវិស័យ​ច្រើន​លើ​ការរៀបចំ​ក្រសួង​ស្ថាប័នរដ្ឋ​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅក្នុង​រង្វង់​ឆ្នាំ​២០០៤ មាន​មិត្តភក្តិ​បរទេស​បាន​ផ្តល់​មតិ​ឱ្យ​កម្ពុជា​លក់​ស្ថាប័នគយ​។​សម្តេច​តេជោ បាន​គូសបញ្ជាក់ថា ការផ្តល់​មតិ​នេះ​ជា​ការផ្តល់​ឱ្យ​លក់​អធិបតេយ្យ​របស់​កម្ពុជា​តែម្តង​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅពេលនោះ បើ​សម្តេច​មិន​ប្តូរផ្តាច់​ការពារ​ស្ថាប័ន​ទេ​កម្ពុជា​នឹង​បាត់បង់​ចំណូល​រហូតដល់​ទៅ​៥០​ភាគរយ​។​
*​សម្តេច​តេជោ បាន​ថ្លែងថា ព្រោះ​តែ​សម្តេច​រឹងរូស មានៈ ការពារ​អធិបតេយ្យ​ជាតិ​នេះ​ហើយ​ទើប​ធ្វើឱ្យ​បរទេស​ខ្លះ មិន​ពេញចិត្ត​សម្តេច​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ធ្វើ​អ្វី​ក៏​ដោយ​ត្រូវ​ឈរ​លើ​ទស្សនៈ​ការពារ​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ មិន​ត្រូវ​យក​ទៅ​ដោះដូរ​នឹង​លក្ខខណ្ឌ​ណាមួយ​របស់​បរទេស​នោះឡើយ​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បន្តទៀតថា​ការ​ដាក់​សម្ពោធ​អគារ​រដ្ឋបាល​គយ​នេះ ជា​សក្ខីភាព​បង្ហាញឱ្យឃើញ​នូវ​ចំណែក​មួយ​នៃ​ការធ្វើ​ទំនើបកម្ម​វិស័យ​គយរ​បស់​កម្ពុជា​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ពន្យារពេល​ការចូល​និវត្តន៍​របស់​លោក គុណ ញឹម រហូតដល់​ឆ្នាំ​២០២៥ ដើម្បី​ធ្វើ​ទំនើបកម្ម​ស្ថាប័នគយ​។​
*​សម្តេច​តេជោ ហ៊ុន សែន បង្ហើប​ថា មាន​អ្នក​រត់ការ​ចង់យក​តំណែង​អគ្គនាយក​គយ ពី​លោក គុណ ញឹម​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ទោះបី​សម្តេច​ឈប់​ធ្វើ​នាយករដ្ឋមន្ត្រី តែ​លោក អូន ព័ន្ធមុនីរ័ត្ន នៅ​តែ​រក្សា​ឋានៈ​ឧបនាយករដ្ឋមន្ត្រី កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ការពេញចិត្ត​ចំពោះ​ការបង្កើត​ឱ្យ​មាន​សាលា​ជាតិ​គយ ដែល​ជា​ការជួយ​បណ្តុះបណ្តាល​សមត្ថភាព​កូន​ខ្មែរ​លើ​ការងារ​គយ​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​រំលឹក​ទៀតថា មានតែ​កន្លែងធ្វើការ​ទំនើប តែ​មនុស្ស​មិន​ទំនើប​មិនអាច​ឆ្ពោះ​ទៅ​មុខ​បាន​នោះឡើយ​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សមិទ្ធផល​ជាតិ​ទាំងឡាយ​ដែល​រាជរដ្ឋាភិបាល​កំពុង​ធ្វើ​នាពេលនេះ គឺ​ដើម្បី​ជា​មរតក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការងារ​នៅ​ស្ថាប័នគយ​គឺជា​កន្លែង​ដែល​គេ​ជេរ តែ​ត្រូវ​រួម​គ្នា​កាត់បន្ថយ​កុំឱ្យ​គេ​ជេរ​។​
*​សម្តេច​តេជោ ហ៊ុន សែន បានប្រកាស​ដាច់​ណាត់​ថា មិនឱ្យ​មាន​រថយន្ត​អត់​ពន្ធ​លើ​ផ្លូវ​ទៀត​ទេ​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា របាយការណ៍​ចំណូល​ពន្ធដារ​គយ និង​រតនាគារ​ត្រូវ​វាយ​បញ្ជូនទៅ​សម្តេច​រាល់ថ្ងៃ​។​សម្តេច​តេជោ បាន​ថ្លែងថា​ការគ្រប់គ្រង​ចំណូល​គឺជា​កិច្ច​សំខាន់​ណាស់​សម្រាប់​ការគ្រប់គ្រង​ជាតិ​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​ចំណូល​ពន្ធដារ និង​គយ​មាន​ទឹកប្រាក់​ជាង​៤​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០២១​។​ចំណូល​នេះ​ធ្លាក់​ច្រើន​បើ​ធៀប​មុន​ពេល​មិន​ទាន់​មានកូ​វីដ​១៩​តែ​អាច​ជួយ​ឱ្យ​កម្ពុជា​គ្រប់គ្រង​ស្ថានភាព​ចំណាយបាន​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​ការគ្រប់គ្រង​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​មិនមែន​ជា​«​មាយា​ទ​ស្ត្រី​កញ្ជើធ្លុះ​»​នោះឡើយ​។​
*​សម្តេច​តេជោ ហ៊ុន សែន កោតសរសើ​រលោក គាត ឈុន ថា​ជា​អ្នក​ពូកែ​បណ្តុះបណ្តាល​មនុស្ស​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​មួយ​ខែ​ចំណាយ​ជាង​៣០​លាន​ដុល្លារ​សម្រាប់​ចិញ្ចឹម​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​វិបត្តិកូ​វីដ​១៩​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បើ​មិន​ដើរ​មុន​មួយ​ជំហាន​ទេ កូវី​ដ​១៩​នឹង​ធ្វើឱ្យ​អ្នកជំងឺ​រក​កន្លែង​សម្រាក​គ្មាន​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​មកដល់ពេលនេះ​មេរោគ​បំប្លែង​ថ្មី «​អូ​មី​ក្រុង​»​មាន​វត្តមាន​នៅ​កម្ពុជា ៨​ករណី​ហើយ​។​
*​សម្តេច​តេជោ ហ៊ុន សែន ស្នើ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​សុខាភិបាល​ពិចារណា​លើ​ការផ្តល់​ដូសទី​៤​ជូន​ដល់​ក្រុមគ្រូពេទ្យ​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ទម្លាយ​ថា​ក្នុង​កំលុង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩​ខ្លាំង អង្គរក្ស​របស់​សម្តេច​ជាង ៤០០​នាក់​បាន​កើតកូ​វីដ​១៩​។​តែ​ក្រោយ​ពេល​បាន​ចាក់​វ៉ាក់សាំង​ធ្វើឱ្យ​ទប់ស្កាត់​ការរីក​រាលដាល​នេះ​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​មាន​សំណើសុំ​ឱ្យ​កែ​កំណែ​សិស្ស​បាក់​ឌុប​នៅតាម​ខេត្ត តែ​ត្រូវបាន​សម្តេច​ច្រានចោល​។​
*​សម្តេច​តេជោ ហ៊ុន សែន បន្ត​អំពាវនាវ​ឱ្យ​រួម​គ្នា​ទប់ស្កាត់​ការរីក​រាលត្បាត​ជំងឺ​កូវី​ដ​១៩​តាមរយៈ​ការអនុវត្ត​វិធានការ​សុខាភិបាល និង​ការចាក់​វ៉ាក់សាំង​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​ត្រូវខិតខំ​ទប់ស្កាត់​កុំឱ្យ​មាន​ទំនិញគេចពន្ធ​នៅ​កម្ពុជា​។​
*​សម្តេច​តេជោ ហ៊ុន សែន​សើ្ន​សុំ​ការយោគយល់ អធ្យាស្រ័យ​ពី​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ចំពោះ​ការ​មិន​អាច​ដំឡើង​ប្រាក់បៀវត្សរ៍​រហូតដល់​ឆ្នាំ​២០២២​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ថ្នាក់ដឹកនាំ និង​មន្ត្រី​គយ​ទាំង​អស់​សម្រាប់​កិច្ចប្រឹងប្រែង​ប្រមូល​ពន្ធ​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ប្រតិកម្ម​ចំពោះ​ការលើកឡើង​របស់ កា​ស៊ីត ភារម្យ និង​មនុស្ស​មួយចំនួន​ទៀត​រឿង​ដំណើរ​ទស្សនៈកិច្ច​របស់​សម្តេច​ទៅ​កាន់​មី​យ៉ាន់​ម៉ា​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ចោទសួរ​ទៅ​អ្នក​ប្រតិកម្ម​ទាំងនោះ​ថា តើ​ប្រទេស​គេ​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​មី​យ៉ាន់​ម៉ា​ហើយ​ឬ​នៅ​?
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​ទូត​កម្ពុជា​នៅតែ​មាន​វត្តមាន​នៅ​មី​យ៉ាន់​ម៉ា ដូច្នេះ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ទៅ​មី​យ៉ាន់​ម៉ា​មិន​ខុស​នោះឡើយ​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​អាស៊ាន​ដែល​មាន​សមាជិក​តែ​៩​ជា​អាស៊ាន​មិន​គ្រប់ទឹក ដូច្នេះ​សម្តេច​នឹង​ប្រឹងប្រែង​ធ្វើឱ្យ​អាស៊ាន​មាន​សមាជិក​១០​ឡើងវិញ​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​អ្នក​ប្រតិកម្ម​រឿង​សម្តេច​ទៅ​មី​យ៉ាន់​ម៉ា​ភាគច្រើន​ជា​ក្រុមប្រឆាំង​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ចោទសួរ​ថា បើ​មិន​និយាយ​ជាមួយ​មេដឹកនាំ​មី​យ៉ាន់​ម៉ា​នាពេល​បច្ចុប្បន្ន តើ​ទៅ​និយាយ​ជាមួយ​នរណា ?
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​សង្ឃឹមថា​ប្រទេស​សមាជិក​អាស៊ាន ដៃគូ និង​អ្នកតាមដាន​ព្រឹត្តិការណ៍​នៅ​មី​យ៉ាន់​ម៉ា​នឹង​យោគយល់​ចំពោះ​កិច្ចប្រឹងប្រែង​ដោះស្រាយ​បញ្ហា​អាស៊ាន​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើសុំ​ឱ្យ​ទុក​ពេល​ដើម្បី​សម្តេច​ធ្វើការ​លើ​បញ្ហា​របស់​អាស៊ាន​និង​មី​យ៉ាន់​ម៉ា​មិនគួរ​ប្រញាប់​ប្រតិកម្ម​ទេ​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​អ្នក​ដែល​រារាំង​ដំណើរ​សម្តេច​ទៅ​មី​យ៉ាន់​ម៉ា​គឺជា​ការបំផ្លាញ​អាស៊ាន​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ថា​សម្តេច​មិន​ខឹងសម្បា​នឹង​ការ​ប្រតិកម្ម​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា ចំពោះ​ដំណើរ​របស់​សម្តេច​នោះទេ តែ​ពួកគេ​នឹង​ទទួលបាន​ប្រយោជន៍​ត្រឡប់មកវិញ​តាមរយៈ​ស្ថេរភាព​នយោបាយ​ក្នុងប្រទេស​។​
*​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ឆ្នាំ​២០២២ នឹង​មិន​មាន​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​ថ្ងៃ​ជ័យជម្នះ ៧ មករា នោះឡើយ​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com