ទាន់ហេតុការណ៍
0

ទំនួញ​ប្រេត​អាច​ជា​បណ្តាសា​ដល់​សាច់ញាតិ​នៅ​រស់​បាន​ដែរ​ទេ ?

ទំនួញ​ប្រេត​អាច​ជា​បណ្តាសា​ដល់​សាច់ញាតិ​នៅ​រស់​បាន​ដែរ​ទេ ?

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃ​ចាប់ពី​ថ្ងៃ ៣ កញ្ញា​ដល់​ថ្ងៃ​១៨ កញ្ញា​សំដៅ​រនោច​ហើយ​ថ្ងៃ​ចុង​ក្រោយ​ជា​ភ្ជុំ​ធំ​ត្រូវ​នឹង​ថ្ងៃទី​១៨ កញ្ញា ២០២០​ហើយ​អ្វី​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ចាប់អារម្ម​ណ៍​គឺ​ការយក​ចង្ហាន់​ទៅ​ប្រគេន​លោក​បើ​មិន​បាន​១៥​វត្ត​ទេ​ក៏បាន​១​វត្ត​ក៏​បាន​ដែរ​បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​បណ្តាសា​ពី​ប្រេត​ជា​សាច់ញាតិ​មិន​ឲ្យ​រក​ស៊ីមាន​បាន​នឹង​មិន​ទទួលបាន​សេចក្តីសុខ​សប្បាយ​នោះ​ឡើយ​។​

​នេះ​ជា​ហេតុផល​នឹង​ជំនឿ​យ៉ាង​មុតមាំ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​តាំងពី​យូរលង់​ណាស់​មកហើយ ។ នៅក្នុង​រយៈពេល ១៥ ថ្ងៃ​ជា​ថ្ងៃ​កាន់បិណ្ឌ​របស់​ពុទ្ធបរិស័ទ​ខ្មែរ​យើង ហើយក៏​ជា​ខែរនោច​ដែល​ស្តេចយមរាជ​បាន​ដោះលែង​ពពួក​ប្រេត​ឲ្យមក​កាន់​ឋាន​កណ្តាល​ជួបជុំ​សាច់ញាតិ​។​ដោយឡែក​បើ​តាម​លោកតា​សុខ រស់នៅ​ក្នុង​វត្ត​ពុទ្ធ​អណ្តែត​( វត្ត​ព្រែក​ហូរ )​បាន​និយាយថា រៀងរាល់ថ្ងៃ​យប់​កាន់បិណ្ឌ​ទៀបភ្លឺ មាន​ការបោះ​បាយបិណ្ឌ​តាំងពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​១៥​តែង​មាន​យុវជន​យុវនារី​ចូលរួម​បោះ​បាយបិណ្ឌ​ក្នុង​វត្ត​ភាគ​ច្រើន​ជាង​មនុស្ស​វ័យ​ចំណាស់​ក៏​ដោយសារ​ពួកគេ​បាន​ឮ​ឪពុក​ម្តាយ​ជីដូន​ជីតា​បាន​ប្រាប់ថា​មក​ចូលរួម​បោះ​បាយបិណ្ឌ​ដើម្បី​ឧទ្ទិស​ដល់​ជីដូន​ជីតា​សាច់ញាតិ​ទាំង​៧​សន្តាន​ឲ្យមក​ទទួល​បាយបិណ្ឌ​នោះ​ហើយ​ងាក​ឲ្យ​ពរជ័យ​ដល់​កូនចៅ​ទទួលបាន​សេចក្តីសុខ​សប្បាយ​រកស៊ី​មានបាន ។

ប្រេត​ដែល​ទទួលបាន​បាយបិណ្ឌ​គឺជា​សាច់ញាតិ​គេ​ផ្ទាល់​បើ​សាច់ញាតិ​ដទៃ​មិន​អាច​ទទួលបាន​នោះ​ឡើយ ។ ចំពោះ​ប្រេត​ដែល​ដើរ​ស្វែងរក​សាច់ញាតិ​មិនឃើញ​ទាំង​៧​វត្ត​ឬ​១៥​វត្ត​ទួញ​សោ​ក​បោក​ខ្លួន​ដោយ​មិនឃើញ​សាច់ញាតិ​ឧទ្ទិស​ដោយ​មិន​យក​ចង្ហាន់​ទៅ​ប្រគេន​លោក​ដើម្បីឧ​ទិ្ទស​ដល់​ប្រេត​ទាំងនោះ ។

​ប្រេត​ដែល​គ្មាន​សាច់ញាតិ​ក្រោយ​ពី​ដើរ​រក​គ្រប់​៧​វត្ត​ហើយ​បាន​យំ​ដាក់​បណ្តាសា​ដល់​សាច់ញាតិ​ទាំងនោះ​អញ្ចឹង​ហើយ​ទើប​មនុស្ស​ជំនាន់​មុន​បាន​អប់រំ​ណែនាំ​ឲ្យ​ក្មេងស្រករ​ក្រោយ​គោរព​ប្រតិបត្តិ​តៗ​រៀងមក ។ ជំនឿ​នេះ បាន​ផ្តោត​យ៉ាង​ជ្រៅ​ទៅ​ក្នុង​សង្គម​បច្ចុប្បន្ន​ដោយ​ក្នុង​រយៈពេល​ភ្ជុំបិណ្ឌ​មាន ១៥ ថ្ងៃ ត្រូវ​យក​ចង្ហាន់​ទៅ​ប្រគេន​លោក​ឲ្យបាន ៧ វត្ត ឬក៏​ឲ្យបាន ១ វត្ត​ដែរ​ដើម្បី​ឧទ្ទិស​ដល់​សាច់ញាតិ​ដែល​បាន​ចែក​ឋាន​ទៅនោះ​ផង​។​ម្យ៉ាងទៀត​បើ​យោងតាម​ពុទ្ធដីកា​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​ថា​បើ​ចង់​បាន​មគ្គផល​មាន​តែ​ធ្វើ​បុណ្យ​ជាមួយ​ព្រះ​រស់នៅ​ក្នុង​ផ្ទះ​ដែល​ជា​ឪពុក​ម្តាយ​នៅពេល​ដែល​គាត់​នៅ​ទទួលបាន ។ ពុទ្ធដីកា​បង្ហាញ​ទៀត​ថា​បុគ្គល​ដែល​ស្លាប់​ទៅហើយ​មានន័យ​ថា​សូន្យ ៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com