ទាន់ហេតុការណ៍
0

​ថ្នាក់ដឹកនាំ​ខេត្ត​កំពត អញ្ជើញ​ចូលរួម​ប្រារឰ​ពិធី​កាន់បិណ្ឌ​វេន​ទី​៥ នៅ​វត្ត​ជុំ​គ្រៀល​

​ថ្នាក់ដឹកនាំ​ខេត្ត​កំពត អញ្ជើញ​ចូលរួម​ប្រារឰ​ពិធី​កាន់បិណ្ឌ​វេន​ទី​៥ នៅ​វត្ត​ជុំ​គ្រៀល​

​នៅ​រសៀល​ម៉ោង ៤ ថ្ងៃ អាទិត្យ ទី​៩៦ ខែ​កញ្ញា ឆ្នាំ ២០២០ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រ មណ្ឌល​កំពត ប្រធាន​គណ កម្ម​ការ​ទី​១០​នៃ​រដ្ឋសភា​នីតិ កាល​ទី​៦​បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន ទី​៥ នៅ​វត្ត​ជុំ​គ្រៀល ស្រុក​ទឹក ឈូ ខេត្ត​កំពត និង​មាន​ការ អញ្ជើញ​ចូលរួម​ដោយ​ឯក​- ឧត្តម ជាវ តា​យ អភិបាល​នៃ គណៈ​អភិបាលខេត្ត​កំពត និង លោកជំទាវ ឯកឧត្តម ជឹង​ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកជំទាវ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុម ប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ ខេត្ត រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង​ពុទ្ធបរិស័ទ ជិត​ឆ្ងាយ​ចំណុះជើងវត្ត​ជុំ​គ្រៀល ចូលរួម​សូត្រមន្ត​និង​និមន្ត​ព្រះ សង្ឃ​សំដែង​ព្រះធម៌​ទេសនា លុះ​ព្រឹក​ថ្ងៃ​ចន្ទ ៥​រោច ខែ​ភ​ទ្រ បទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ៩​ព្រឹក មាន​កម្មវិធី​រាប់បាត្រ ប្រគេន​ព្រះសង្ឃ ១៩៣​អង្គ ជា​កិច្ចបញ្ចប់​ពិធីបុណ្យ​កាន់ បិណ្ឌ​វេន​ទី​៥​នៅ​វត្ត​ជុំ​គ្រៀល​។​

​សូម​បញ្ជាក់​ដែរ​ថា ពិធី បុណ្យកាន់បិណ្ឌ​ជា​បុណ្យ ប្រពៃណី​ជាតិ​ខ្មែរ​យ៉ាង​ល្អ​ផូរ ផង់ដែ​ល ប្រជាជន​ខ្មែរ តែង តែ​ប្រារឰ​ធ្វើ​តាម​បវេណី​ព្រះ​- ពុទ្ធសាសនា​តាំងពី​យូរលង់ ណាស់​មកហើយ ជាទូទៅ ពុទ្ធសាសនិក​តែងតែ​នាំគ្នា ប្រតិបត្តិ​ធ្វើ​តាម​ទី​វត្ត​អារាម គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃ​១​រោច​ដល់​១៥​រោច ខែ​ភទ្របទ ជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស កុសលផល​បុណ្យ​ជូន​ដល់ឧ​ប​- ការី​ជន​ញាតិ​ការ​ទាំងឡាយ ដែល​បាន​ចែក​ឋាន​រំលាយ​ក្ខ​ន្ធ ទៅ​ហើយ​និង​បាន​ជា​ចំណែក បុណ្យ​កុសល​ជូន​ដល់​កូនចៅ ដែល​មាន​សទ្ធា​ជ្រះថ្លា​ក្នុងការ ធ្វើ ពិធីបុណ្យ​នេះ ។​

​ពិធីបុណ្យ​នេះ​ធ្វើឡើង ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៤ រោច​ហៅថា ពិធីបុណ្យ​កាន់ បិណ្ឌ ឯ​ថ្ងៃ​១៥​រោច ជា​ថ្ងៃ បញ្ចប់​ហៅថា​បុណ្យ​ភ្ជុំបិណ្ឌ​ ៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com