ទាន់ហេតុការណ៍
0

​ប្រកាស តែងតាំង មុខ​តំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ

​ប្រកាស តែងតាំង មុខ​តំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​បន្ទាយមានជ័យ ក្រោម អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​និង ឯកឧត្តម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អ​ភិ បាល​នៃ​គណៈ​អភិបាលខេត្ត បន្ទាយមានជ័យ ។​

​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០ ២០​នេះ ឯកឧត្តម នាយ​ឧត្តម សេនីយ៍​សន្តិ​បណ្ឌិត​នេត​សាវឿ​ន​អគ្គស្នងការន​គរបាល​ជាតិ បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​ស្នងការ ខេត្ត​បន្ទាយមានជ័យ​ដោយ តែងតាំង លោក​ឧត្តមសេនីយ៍ ត្រី សិទ្ធិ ឡោះ ស្នងការរង ទៅជា​ស្នងការ​នគរបាល​ខេត្ត ខេត្ត​បន្ទាយមានជ័យ ជំនួស លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ត្រូវបាន​តែងតាំង​ជា​ទី ប្រឹក្សា​ក្រសួងមហាផ្ទៃ ឋានៈ ស្មើ​អនុរដ្ឋលេខាធិការ ។​

​ដោយ​មាន​ការអញ្ជើញ ចូលរួម​ពី​លោក​-​លោកស្រី ស្នងការរង​អនុប្រធាន​ការិយា ល័យ​កណ្តាល នាយ​-​នាយរង ការិយាល័យ ប្រធាន​អង្គភាព អធិការ​នគរបាល​ក្រុង​-​ស្រុក នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​សមាជិក​អង្គពិធី លោក លោក ប្រធាន អនុប្រធាន​មន្ទី អភិបាល អភិបាលរង​ខេត្ត អភិបាល អភិបាលក្រុង ស្រុក ជាច្រើន នាក់​បាន​ចូលរួម ក្នុង ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង តែងតាំង​មុខតំណែង​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត​បន្ទាយ​មាន ជ័យ នា​ព្រឹក​នេះ ៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com