ដោយអះអាងថា ដើម្បី ជាការការពារប្រយោជន៍ ស្របច្បាប់របស់អ្នកស្នើសុំចុះ ឈ្មោះក្នុង បញ្ជីពាណិជ្ជកម្ម និងបញ្ជីម៉ាក ដើម្បីការពារ ការប្រកួតប្រជែងមិនស្មោះ ត្រង់ក្នុងវិស័យព័ត៌មានអន្តរ ក្រសួងបានចេញប្រកាសតម្រូវ ឱ្យប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវចាត់ទុកជារូបវន្ត បុគ្គល ឬនីតិបុគ្គលធ្វើអាជីវ កម្ម និងសេវាកម្មព័ត៌មាននិង សោតទស្សន៍រកប្រាក់ចំណេញ ក្នុងរយៈពេល២សប្តាហ៍ត្រូវចុះ បញ្ជីពាណិជ្ជកម្មនៅក្រសួង ពាណិជ្ជកម្ម ។
ប្រកាសអន្តរក្រសួងចុះ ហត្ថលេខាដោយ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវកាញារីទ្ធ និងរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ត ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា អន្តរក្រសួងសម្រេចឱ្យម្ចាស់ អាជីវកម្មចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាកនិងពាណិ ជ្ជនាមសម្រាប់អាជ្ញាប័ណ្ណ វិស័យព័ត៌មានដូច្នេះ“ក្នុង គោលបំណង ធ្វើអាជីវកម្មឬ សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ រួបវន្តបុគ្គល ឬនីតិបុគ្គលក្នុងរយៈពេល២ សប្តាហ៍ត្រូវចុះបញ្ជីពាណិជ្ជ កម្ម”អនុលោមតាមច្បាប់និង លិខិតបទដ្ឋានគតិយុត្តជាធរ- មាន ។ ដែលពេលវេលានេះ ២សប្តាហ៍ គិតចាប់ពីថ្ងៃចុះ ហត្ថលេខានេះ តទៅតែក្នុង ករណីចាំបាច់ក្រសួងពាណិជ្ជ កម្ម នឹងយោងតាមប្រកាស របស់អន្តរក្រសួងបានបញ្ជាក់ ថាប្រកាសនេះមានគោលដៅ កំណត់ ៖
១-ចុះបញ្ជីពាណិជ្ជកម្ម ការពារម៉ាកនិងពាណិជ្ជនាម លើវិស័យព័ត៌មាន និងសោត ទស្សន៍ដើម្បីធានាថា អត្ត- សញ្ញាណនៃអង្គភាពស្ថាប័ន សារព័ត៌មាននិងសោតទស្សន៍ នីមួយៗមិនជាន់លើអត្ត សញ្ញាណនៃអង្គភាព ស្ថាប័ន ព័ត៌មាននិងសោតទស្សន៍ដទៃ ទៀតដែលបានច្បាប់អនុញ្ញាត រួចហើយ ។
២-ការពារផលប្រយោ ជន៍ស្របច្បាប់របស់អ្នកស្នើសុំ ចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងបញ្ជីម៉ាក ដើម្បីការពារ ការប្រកួតប្រជែងមិនស្មោះ ត្រង់់ ។
៣-មិនអនុញ្ញាតឱ្យប្រើ ប្រាស់ម៉ាក និងពាណិជ្ជកម្ម ដែលបណ្តាលឱ្យប៉ះពាល់ដល់ សណ្តាប់ ធ្នាប់ជាសាធារណៈ សីលធម៌សង្គមឬប្រពៃណីល្អ របស់ជាតិនិងម៉ាកដែលមិន អាចចុះបញ្ជីបានដូចមានកំណត់ ក្នុងច្បាប់ជាធរមាន ។
ប្រកាសនេះផងដែរ មាន វិសាលភាពអនុវត្ត ចំពោះរូប វន្តបុគ្គល ឬនីតិបុគ្គលទាំង ឡាយដែលធ្វើអាជីវកម្ម ឬ សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះ- រាជាណាចក្រកម្ពុជា ។
បន្ទាប់ពីបានទទួលការ អនុញ្ញាតជាគោលការណ៍ពី ក្រសួងព័ត៌មានក្នុងគោល បំណងធ្វើអាជីវកម្ម ឬសេវា កម្មលើវិស័យព័ត៌មាននិង សោតទស្សន៍ រូបវន្តបុគ្គល ឬ នីតិបុគ្គល ក្នុងរយៈពេល ២ សប្តាហ៍ត្រូវចុះបញ្ជីពាណិជ្ច កម្មនៅក្រសួងពាណិជ្ជកម្ម អនុលោមតាមច្បាប់និងលិខិត បទដ្ឋានគតិ យុត្តិជាធរមាន ។
គួរបញ្ជាក់ថា រាល់ការ កែប្រែឬផ្លាស់ប្តូរម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាននិងសោ តទស្សន៍ ឬការផ្លាស់ប្តូរម៉ាក និងពាណិជ្ជនាមរបស់ស្ថាប័ន អង្គភាព រូបវន្តបុគ្គល ឬនីតិ បុគ្គល ដែលធ្វើអាជីវកម្ម ឬ សេវាកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ត្រូវទទួល បានការអនុញ្ញាតពីក្រសួងព័ត៌ មានជាមុនសិន មុននឹងធ្វើការ ចុះបញ្ជីកែប្រែនៅក្រសួង ពាណិជ្ជកម្ម ៕