ទាន់ហេតុការណ៍
0

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​អតីត​ឯក​អគ្គរាជ​រដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម​

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​អតីត​ឯក​អគ្គរាជ​រដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម​

នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​ឯកឧត្ត​ម ហ្គោ​តា​រ៉ូ អូ​ហ្គា​វ៉ា (Gotaro Ogawa) ក្រុមគាំទ្រ​យូ​ដូ​កម្ពុជា និង​ជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ក្នុងជំនួប​នោះ ឯកឧត្តម Gotaro Ogawa បាន​សំដែង​នូវ​ការគោរព និង​អបអរសាទរ​ជូន​សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ទទួលបាន​នូវ​ភាពជោគជ័យ​យ៉ាង​ត្រចះត្រចង់​នាពេលនេះ ។

​ឯកឧត្តម​បាន​គោរព និង​រាយការណ៍​ជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថា កីឡាករ កីឡាការិនី​កម្ពុជា គឺ​មាន​ការតស៊ូ និង​ព្យាយាម​ខ្លាំងណាស់ នៅពេល​ដែល​ពួកគាត់​ទៅ​ហ្វឹកហាត់​នៅឯ​ប្រទេស​ជប៉ុន គ្រូបង្វឹក​កីឡាករ កីឡាការិនី​ទាំងអស់ មាន​ការគោរព និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។

​ឯកឧត្តម​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា កីឡាករ កីឡាការិនី​កម្ពុជា មាន​សក្តានុពល និង​មាន​ទេពកោសល្យ លើ​វិស័យ​យូ​ដូណាស់ ក្នុងន័យ​នេះ​ឯកឧត្តម​បាន គោរព​ស្នើសុំ​ការគាំទ្រ​ពី​សម្ដេច​តេជោ ក្នុង​ការបន្ត​ជួយ​បង្វឹក​កីឡាករ កីឡា​ការិនី​កម្ពុជា​តទៅ​ទៀត ។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម Gotaro Ogawa លោកគ្រូ អ្នកគ្រូ និង​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​គាំទ្រ និង​ហ្វឹកហាត់​កីឡាករ កីឡាការិនី​កម្ពុជា រហូត​ទទួលបាន​មេដៃ​ច្រើន ដែល​ពីមុនមក​មិន​ដែល​ទទួលបាន​មេដៃ​ច្រើន​បែបនេះ​នោះ​ទេ​។

​សម្ដេច​តេជោ​សូមឲ្យ​ឯកឧត្តម លោកគ្រូ​អ្នកគ្រូ យូ​ដូ បន្ត​ធ្វើ​ការហ្វឹកហាត់ កីឡាករ កីឡា​ការិនី​កម្ពុជា​តទៅ​ទៀត ពីព្រោះ​ថា​បេសកកម្ម​កម្ពុជា​មិន​ត្រឹម​បញ្ចប់​ត្រឹម​ស៊ី​ហ្គេម​នេះ​ទេ គឺ​នៅ​ត្រូវ​ទៅ​ចូលរួម​ការប្រកួត​ដទៃទៀត ម្យ៉ាងវិញទៀត​កីឡា​នាំ​មក​នៅ​សុខភាព​ល្អ និង​ជា​ស្ពាន​ផ្សារភ្ជាប់​នូវ​ទំនាក់ទំនង រវាង​ប្រជាជន និង​ប្រជាជន ជាពិសេស​រវាង​យុវជន និង​យុវជន ផងដែរ​៕

 

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com