ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២០ ឯឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្ត បានដឹកនាំប្រតិភូសាខា កាកបាទក្រហមកម្ពុជាខេត្ត កណ្តាលដោយមានការ អញ្ជើញចូលរួមពីសប្បុរសជន នានាបាននាំយកអំណោយ មនុស្សធម៌របស់សាខាកាកបាទ ក្រហមកម្ពុជាខេត្តកណ្តាល ចែកជូនប្រជាពលរដ្ឋមានជីវ ភាពខ្វះខាត ចាស់ជរា ស្ត្រីមេ ម៉ាយកូនច្រើននិងបាត់បង់ សមត្ថភាពការងារចំនួន ៨៥ សារ មកឃុំលំហាច ឃុំបែក ចាន ឃុំឆក់ឈើនាង និងឃុំ សំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មានមតិសំណេះសំណាល ទៅកាន់គ្រួសារមានជីវភាព ខ្វះខាត ចាស់ជរា ស្ត្រីមេ- ម៉ាយកូនច្រើននិងបាត់បង់ សមត្ថភាពការងារ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្តាលបាននាំមកនូវការផ្តាំ ផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជាដោយ ក្តីនឹករលឹកបំផុតដែលសម្តេច ទាំងទ្វេតែងតែគិតគូពីសុខទុក្ខ របស់ប្រជាពលរដ្ឋជានិច្ចគ្រប់ កាលៈទេសៈ ។
ឯកឧត្តមបន្តថា កាកបាទ ក្រហមកម្ពុជាដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែង មានគិតគូរជានិច្ចអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋទូទៅនៅ គ្រប់ពេលវេលានិងថែមទាំង បានណែនាំជាប្រចាំដល់មន្ត្រី កាកបាទក្រហមនៅថ្នាក់មូល ដ្ឋានទាំងអស់ត្រូវពិនិត្យមើល ពីជីវភាពរស់នៅរបស់ប្រជា- ពលរដ្ឋ ព្រមទាំងចុះសុខទុក្ខ ដល់ចាស់ជរាឥតទីពឹងជន ទីទ័លក្រស្ត្រីមេម៉ាយកូនច្រើន ក្រីក្រអ្នកកំពុងរស់នៅជាមួយ មេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមាន ជីវភាពទីទ័លក្រ កុមារកំព្រា ស្ត្រីឆ្លងទន្លេ និងអ្នករងគ្រោះ ផ្សេងៗដោយមិនប្រកាន់ពូជ សាសន៍ សាសនា ប្រពៃណីឬ និន្នាការនយោបាយឡើយ គឺ ក្នុងគោលបំណងជួយដោះ ស្រាយសម្រាលនូវការលំបាក ចំពោះមុខឱ្យបានទាន់ពេល វេលានិងមិនទុកឱ្យប្រជាពល រដ្ឋណាម្នាក់ស្លាប់ដោយសារ ការដាច់ស្បៀងអាហារឡើយ។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូម បន្តចូលរួមថែរក្សាសុខភាពឱ្យ បានល្អគោរពឱ្យបានតាមការ ណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលនិងរាជរដ្ឋា ភិបាល ក្នុងការបង្ការ និងទប់ ស្កាត់ជំងឺកូវីដ-១៩ និងជំងឺ គ្រុនឈិកដែលកំពុងគ្មានការ រីករាលដាលផងដែរ ៕