ទាន់ហេតុការណ៍
0

ចោរ​ឆក់​ខ្សែ​-​ក ម្នាក់ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

ចោរ​ឆក់​ខ្សែ​-​ក ម្នាក់ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

​កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣ នៅ​ចំណុច មុខ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ មាន​ជនសង្ស័យ​០២​នាក់ បាន​ជិះ​ម៉ូតូ​សណ្តោង​រ៉ឹម៉ក​ធ្វើ​សកម្មភាព ឆក់​ខ្សែ​-​ក ពី​ជនរងគ្រោះ​ដែល​កំពុង​រង់ចាំ​ប្រពន្ធ​នៅក្នុង​ផ្សារ បានសម្រេច រួច​គេចខ្លួន​បាត់ ដោយ​សុវត្ថិភាព​។ បន្ទាប់មក​ជនរងគ្រោះ បាន​មក​ដាក់​ពាក្យបណ្ដឹង នៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​មានជ័យ ដើម្បី​ជួយ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​។ ក្រោយពេល​ទទួល​បណ្តឹង​បាន​៥​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​អាវុធហត្ថ ខណ្ឌមានជ័យ បាន​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ យកមក​ធ្វើការ​សាកសួរ​តាម​នីតិវិធី​។

​ជនសង្ស័យ ឈ្មោះ ពេជ្រ ម៉ៅ អាយុ ៤៨​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ បាន​សារភាព​ថា ខ្លួន និង​បក្ខពួក​ឈ្មោះ តុលា ពិតជា​បាន​ធ្វើ​សកម្មភាព ឆក់​ខ្សែក​ពី​ជនរងគ្រោះ នៅ​ចំណុច មុខ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣ ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ចំណែក​បក្ខពួក​ជនសង្ស័យ​ដែល​បាន​រត់គេចខ្លួន កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​៕​

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com