ទាន់ហេតុការណ៍
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​សមិទ្ធផល និង​វឌ្ឍនភាព​នៃ​ការសាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣ នៅ​ខេត្ត​ព្រះសីហនុ​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​សមិទ្ធផល និង​វឌ្ឍនភាព​នៃ​ការសាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣ នៅ​ខេត្ត​ព្រះសីហនុ​

(​ព្រះសីហនុ​) ៖​នៅ​ព្រឹក ថ្ងៃអាទិត្យ ១១​កើត ខែ​ពិសាខ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ពិនិត្យ សមិទ្ធផល និង​វឌ្ឍនភាព​នៃ​ការសាងសង់ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ទី​៣ នៅ​ខេត្ត​ព្រះសីហនុ​។​

​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ទី​៣ (PS3) នេះ ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Membrane Aerated Biofilm Reactor (MABR) ដែល​ជា​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ប្រទេស​អ៊ីស្រាអែល ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន Xwater Technology រយៈពេល ២២​ខែ គ្រោង​បញ្ចប់​ការសាងសង់​នៅ​ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ ក្នុង​ទឹកប្រាក់​ប្រមាណ ២០​លាន​ដុល្លារ​។​

​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ទី​៣ (PS3) បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២១ ហើយ​ការ​សាងសង់ឡើង​ក្នុង​គោលបំណង​ដើម្បី​បន្សុទ្ធ​ទឹក​កខ្វក់ ទឹកស្អុយ ឱ្យ​ក្លាយជា​ទឹក​ដែល​ស្អាត ស្របតាម​ស្តង់ដារ​បរិស្ថាន មុន​នឹង​បញ្ចេញ​ចោល​ទៅ​ក្នុង​សមុទ្រ​។​

​បច្ចុប្បន្ន ខេត្ត​ព្រះសីហនុ​មាន​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​ខ្វាក់​ចំនួន​៣ ទីតាំង​ហើយ ដែល​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​១ មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​បរិមាណ ៥,២០០​ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ​។ ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​២ មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​បរិមាណ ៧,២០០ ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ​។ ចំណែកឯ​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣ ដែល​កំពុង​បើក​ការដ្ឋាន​សាងសង់​នៅ​ពេល​នេះ មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​បរិមាណ ២០,០០០​ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ​។ ស្ថានីយ​ប្រព្រឹត្ត​កម្មនេះ​បានផ្តល់​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​ដល់​ខេត្ត​ព្រះសីហនុ ធ្វើឱ្យ​បរិស្ថាន​ល្អ សោភ័ណភាព និង​ទទួលបាន​ភ្ញៀវទេសចរ​ច្រើន​នាពេលខាងមុខ ដោយ​មាន​ស្ថេរភាព ប្រសិទ្ធភាព សន្សំសំចៃ​ថាមពល គ្មាន​សំឡេង​រំខាន គ្មាន​ក្លិន​ប៉ះពាល់​ដល់​អ្នករស់នៅ​ជុំវិញ និង​អ្នក​រួមចំណែក​ដល់​ការថែរក្សា​បរិស្ថាន​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com