ទាន់ហេតុការណ៍
0

​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​រួមគ្នា នូវ​អាគារ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ របស់​រដ្ឋបាល ស្រុក​ពញាឮ​

​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​រួមគ្នា នូវ​អាគារ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ របស់​រដ្ឋបាល ស្រុក​ពញាឮ​

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​កណ្តាល​បាន​ជម្រុញ​ដល់ មន្ត្រីរាជការ និង​មេភូមិ​មេឃុំ ត្រូវ​យកចិត្តទុកដាក់​បំរើសេវា សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ល្អ​ប្រសើរ​និង​ខិតខំ លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឱ្យ មករក​សេវា​នៅ​ការិយាល័យ ច្រកចេញចូល​តែ​មួយ ដោយ ខ្លួនឯង​ជៀសវាង​ទៅ​ពឹងពាក់ អ្នកដទៃ​រត់​ការ​ឱ្យ ។

​គូសបញ្ជាក់​យ៉ាង​ដូច្នេះ ធ្វើឡើង​ខណៈដែល ឯកឧត្តម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​រួម គ្នា​នូវ​អគារ​ការិយាល័យ​ច្រក ចេញចូល​តែ​មួយ​និង​ការិយា ល័យ​ប្រជាពលរដ្ឋ​របស់​រដ្ឋបាល ស្រុក​ពញាឮ នា​ព្រឹក​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២០ ។

​យោងតាម​របាយការណ៍ លទ្ធផល​ការអនុវត្ត​ការងារ របស់​រដ្ឋបាល​ស្រុក ឯកឧត្តម បាន​ធ្វើ​ការកោតសរសើ​រ​និង វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុម ប្រឹក្សា គណៈ​អភិបាល កង កំលាំងប្រដាប់អាវុធ​ទាំង​បី និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ដែល បាន​យកចិត្តទុកដាក់​អនុវត្ត​នូវ តួនាទី ភារកិច្ច ខិតខំ​បំពេញ ការងារ​កន្លងមករ​ហូត​សម្រេច បាន​សមិទ្ធផល​ធំៗ​ជា​ច្រើន​គួរ ជាទី​មោទនៈ​និង​សូម​លើក​ទឹក ចិត្ត​បន្ត​ការខិតខំ​បន្ថែមទៀត ដើម្បី​អភិវឌ្ឍន៍​នៅក្នុង​មូលដ្ឋាន ឱ្យ​កាន់តែ​ប្រសើរ​ឡើង​លើ គ្រប់​វិស័យ ។​

​ឯកឧត្តម​បញ្ជាក់ថា ដោយ​ការមើលឃើញ​អំពី សំណូមពរ​និង​តម្រូវការ​ចាំ បាច់​របស់​ប្រជាពលរដ្ឋ​ទាក់ ទង​ទៅនឹង​សេវា​រដ្ឋបាល​ដាច់ ដោយ​ដុំៗ​និង​ច្រើន​កន្លែង​ទើប រាជរដ្ឋាភិបាល​កម្ពុជា​បាន សម្រេច​បង្កើត​ឱ្យ​មាន​ច្រក ចេញចូល​តែ​មួយ​នេះ​ឡើង ។

​ដូច្នេះ​ពេល​នេះ​ការិយា ល័យ​ខាងលើ​មាន​វត្តមាន​នៅ នឹង​មូលដ្ឋាន​របស់​បងប្អូន ហើយ ។ សូមឱ្យ​ប្រជាពលរដ្ឋ ទាំងអស់​មក​ប្រើប្រាស់​សេវា នេះ​ដោយ​ខ្លួនឯង ដោយ​មិន ត្រូវ​ពឹងពាក់​អ្នកដទៃ​រត់​ការ​ឱ្យ ខ្លួន​ឡើយ ។ ក្រៅពីនោះ មន្ត្រីរាជការ និង​មេភូមិ ត្រូវ ខិតខំ​ផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ប្រសើរ ជាពិសេស​ម្នាក់ៗ​ត្រូវ លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ត្រូវការ​សេវា​មក​កាន់​ការិយា ល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ដោយ​ខ្លួនឯង ពីព្រោះថា បើ ធ្វើ​ដូច្នេះ​នឹង​ធ្វើឱ្យ​ពួកគាត់​មិន ខ្លាចរអា និង​ថែម​ទាំង​បាន យល់ដឹង​អំពី​នីតិវិធី​រដ្ឋបាល មួយចំនួន​នៃ​តម្លៃ​សេវា ខណៈ ដែល​មន្ត្រី​ជំនាញ​កំពុង​បំពេញ កិច្ចការ​ប្រចាំថ្ងៃ​ជូន​នោះ ។​

​នា​ឱកាស​នេះ​ដែរ ក៏មាន ការប្រារឰ​ពិធី​ដាំ​កូន​ឈើ​ជា ច្រើន​ប្រភេទ​ក្នុង​បរិវេណ សាលាស្រុក​ក្នុង​គោលបំណង បង្កើន​សោភ័ណ្ឌភាព​ធ្វើឱ្យ បរិស្ថាន​ប្រែជា​បៃតង​ស្រស់ បំព្រង ។ ឯកឧត្តម ក៏បាន ជម្រុញ​និង​លើកទឹកចិត្ត​ដល់ មន្ត្រី​អាជ្ញាធរ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម ស្រលាញ់​និង​ថែរក្សា​បរិស្ថាន ដោយ​ចូលរួម​ដាំ​ដើមឈើ​ឱ្យ បាន​ច្រើន​នៅតាម​ទីធ្លារ​សា​- ធា​រណៈ​ផ្សេងៗ ពិសេស​នៅ តាម​សាលារៀន វត្ត​អា​រ៉ា​ម ភូមិឋាន​របស់​យើង ។

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ ឯកឧត្តម បាន​នាំ​យក​សម្ភារៈ មាន​សារុង និង​ថវិកា​ដើម្បី ឧបត្ថម្ភ​ដល់​សមាជិក​សមា​- ជិ​កានៃ​អង្គពិធី​ចំនួន​៥១៣​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា ៥​ម៉ឺន​រៀល សា​រ៉ុង​០១ ម៉ាស់ និង​ជែល​លាងដៃ​មួយចំនួន ។​

​ក្រោយ​ពិធី​នេះ​បាន​បញ្ចប់ ឯកឧត្តម និង​សហការី អម ដំណើ​ដោយ​លោក​អភិបាល ស្រុក​បាន​បន្ត​អញ្ជើញ​សួរ​សុខ ទុក្ខ និង​ប្រគល់​ផ្ទះ​មួយ​ខ្នង ព្រមទាំង​នាំយក​អំណោយ មាន​អង្ករ​៣០​គីឡូក្រាម មី​២​កេស ទឹកត្រី​១​យួរ ទឹក​ស៊ី អ៊ីវ​១​យួរ ត្រីខកំប៉ុង​២​យួរ និង ថវិកា ៤០​ម៉ឺន​រៀល ដែលជា អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច តេជោ​នាយករដ្ឋមន្ត្រី​និង​ជា ប្រធាន​សមាគម​អតីតយុទ្ធជន កម្ពុជា ជូន​ដល់​លោកយាយ លោកតា​រស់នៅ​គ្មាន​ទីពឹង នៅ​ឃុំ​កោះ​ចិន ស្រុក​ពញាឮ ផងដែរ ៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com