សម្តេចអគ្គមហាសេនា- បតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាបានសមេច្រឱ្យរដ្ឋាករ ស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងនិងកាណូតបន្ត ផ្តល់សេវាដឹកជញ្ជូនឥតគិតថ្លៃ រយៈ ពេល ២ ឆ្នាំបន្ថែមទៀត ប្រគេននិងជូនដល់ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្សនិស្សិត និងកម្មករ-កម្ម ការិនីទាំងអស់ ។ បន្តមកសា លារាជធានីភ្នំពេញក៏បានជូន ដំណឹងបន្ថែម គឺទាំងការធ្វើ ដំណើរតាមរថយន្តក្រុងនិង ពិសេសក្នុងឪកាសបុណ្យភ្ជុំ បិណ្ឌខាងមុខចំនួន ៥ថ្ងៃ ការ ជិះរថយន្តក្រុងទៅតាមបណ្តា ខេត្តក៏មិនតម្រូវឱ្យបង់ប្រាក់ ផងដែរ ។
ការសមេច្ររបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាន ធ្វើឡើងនៅក្នុងឪកាសដែល សម្តេចបានអញ្ជើញបើកកិច្ច ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា “រាជរដ្ឋាភិបាលបានសម្រេច ឱ្យរដ្ឋាករស្វយ័តដឹកដឹកជញ្ជូន សាធារណៈរថយន្តក្រុងបន្ត ផ្តល់សេវាដឹកជញ្ជូនដោយឥត គិតថ្លៃរយៈពេល២ឆ្នាំបន្ថែម ទៀតជូនដល់ ព្រះសង្ឃ ចាស់ ជរា ជនពិការ កុមារ សិស្ស- និស្សិត និងកម្មករ កម្មការិនី ទាំងអស់។”
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសមិនយកកម្រៃលើសេវា ធ្វើដំណើរតាមរថយន្តក្រុង និងកាណូតសាធារណៈរបស់ រដ្ឋរយៈពេល ២ ឆ្នាំបន្តទៀត ចំពោះកម្មករ-កម្មការិនី ស្រប ពេលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះរដ្ឋាភិបាលក៏នឹង ផ្តល់ការជិះរថយន្តក្រុងនិង កាណូតរយៈពេល ៥ថ្ងៃដោយ មិនគិតថ្លៃផងដែរសម្រាប់ ប្រជាពលរដ្ឋទូទៅ ។
សេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញចុះ ហត្ថលេខាដោយអភិបាលរាជ ធានី ឯកឧត្តម ឃួង ស្រេង កាលពីថ្ងៃសុក្របានបញ្ជាក់ថា ការធ្វើដំណើរតាមរថយន្ត ក្រុងនិងកាណូតសាធារណៈ រយៈពេល២ឆ្នាំ បន្តដោយមិន គិតថ្លៃនេះនឹងចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៩ ដល់ថ្ងៃ ទី ១ ខែ កញ្ញា ឆ្នាំ ២០២១ បន្ទាប់ពីគម្រោងនេះបានអនុ- វត្តរយៈពេល២ឆ្នាំរួចមក ហើយកាលពីឆ្នាំ ២០១៧ ។
លិខិតដដែលបន្តថាៈ “ដើម្បីលើកកម្ពស់ជីវភាពរស់ នៅប្រចាំថ្ងៃក៏ដូចជាជួយ សម្រួលដល់ការចំណាយក្នុង ការធ្វើដំណើររបស់កម្មករ- កម្មការិនីនោះ សម្តេចអគ្គ- មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឱ្យ” បាន អនុញ្ញាតជាគោលការណ៍ឱ្យ រដ្ឋបាលរាជធានីភ្នំពេញ បន្ត មិនយកកម្រៃសេវាចំពោះកម្ម ករ-កម្មការិនីទាំងអស់ ដែល ធ្វើដំណើរតាមរថយន្តក្រុង (ជិតយពុស)និងកាណូត សាធារណៈ 9ទាខិ ពៀតប ដោយគ្រាន់តែបង្ហាញកាតធ្វើ ការងារទៅភ្នាក់ងារបម្រើ សេវារបស់រដ្ឋាករនឹងទទួល បានសេវានេះភ្លាម” ។
ជាមួយគ្នានេះរដ្ឋបាល រាជធានីភ្នំពេញក៏ចេញលិខិត មួយច្បាប់ទៀតនៅថ្ងៃដដែល ដោយបង្ហាញអំពីទីតាំងចេញ ដំណើរទៅតាមបណ្តាខេត្ត និងផ្លូវជាតិដែលមានរថយន្ត ក្រុងសម្រាប់ប្រជាពលរដ្ឋចំនួន ១២០គ្រឿង ដើម្បីដឹកជញ្ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩ ។
រដ្ឋបាលរាជធានីភ្នំពេញ លើកឡើងថាដើម្បីសម្រួល ដល់ការធ្វើដំណើរសម្រាប់ ប្រជាពលរដ្ឋទៅលេងស្រុក កំណើតជួបជុំក្រុមគ្រួសារក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានសម្រេច បញ្ចោញរថយន្តក្រុងទាំងនេះ។
ក្នុងនោះដែរប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញទាំង អស់ក៏អាចប្រើប្រាស់សេវារថ យន្តក្រុងនិងកាណូតសាធា រណៈដោយមិនគិតកម្រៃសេវា ដូចគ្នាផងដែរ ។
អាជ្ញាធរភ្នំពេញបញ្ជាក់ ថាៈ“អំពាវនាវដល់ម្ចាស់ក្រុម ហ៊ុននិងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ឱ្យរក្សា តម្លៃដឹកជញ្ជូននៅដដែល ដោយពុំដំឡើងថ្លៃក្នុងឱកាស បុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលនិងរដ្ឋបាលរាជ ធានីភ្នំពេញក្នុងការជួយសម្រួល ដល់ជីវភាពរស់នៅរបស់ប្រ- ជាពលរដ្ឋ” ។
កម្មកររោងចក្រម្នាក់នៅ ក្នុងរោងចក្រ W7D តាម បណ្តោយផ្លូវចម្ការដូង លោក ប៊ុន គីមសាន ដែលធ្លាប់បាន ប្រើប្រាស់សេវាកម្មឡានក្រុង របស់រដ្ឋជាញឹកញាប់បាន និយាយថា វាជារឿងល្អដែល រដ្ឋាភិបាលផ្តល់សេវាកម្មនេះ ដល់កម្មករដោយមិនយកថ្លៃ បន្តទៀត ។ លោកថា សេវា កម្មនេះពិតជាបានចូលរួមជួយ សម្រាលបន្ទុកដល់កម្មករ- កម្មការិនីដែលកំពុងប្រើប្រាស់ សេវាកម្មពិតមែន ៕